សសយក រាជធានីភ្នំពេញ ចែករំលែកក្តីស្រលាញ់ដល់កុមារ និងពលរដ្ឋក្រីក្រចំនួន ៣០០នាក់

(ភ្នំពេញ)៖ កុមារ និងប្រជាពលរដ្ឋខ្វះខាតចំនួន ៣០០នាក់ ក្នុងខណ្ឌជ្រោយចង្វារ បានទទួលការចែករំលែកនូវក្តីស្រលាញ់ និងយកចិត្តទុកដាក់ ក្នុងការកាត់បន្ថយភាពក្រីក្រ លើកកម្ពស់សុខភាព និងការអបរំពីថ្នាក់ដឹកនាំសហភាពសហព័ន្ធកម្ពុជារាជធានីភ្នំពេញ ។

ការបង្ហាញក្តីស្រឡាញ់នេះ បានធ្វើឡើងក្នុងពីធីជួបសំណេះសំណាលមួយ ក្រោមការអញ្ជើញចូលរួមជាអធិបតីដោយលោកជំទាវ ឌិត នីតា នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវត្តវារិន្ទព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

គោលបំណងនៃការរៀបចំជំនួបនេះឡើង គឺដើម្បីបង្កើតភាពស្និតស្នាល ផ្តល់ការយកចិត្តទុក្ខដាក់ និងជំរុញអាណាព្យាបាលពង្រឹងការគិតគូរពីសុខភាពផ្លូវការ ផ្លូវចិត្ត និងប្រាជ្ញាស្មារតីការអប់រំរបស់កុមារ នៅក្នុងខណ្ឌជ្រោយចង្វារ ។

លោកជំទាវ ឌិត នីតា នៅក្នុងឱកាសនោះ បានមានប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ប្រធានសហភាពសហពន្ធ័យុវជនរាជធានីភ្នំពេញ និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទៅកាន់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតដែលចូលរួមនៅថ្ងៃនេះ ។

លោកជំទាវ បានថ្លែងទៀតថា សហភាពសហពន្ធ័យុវជនកម្ពុជារាជធានីភ្នំពេញ តែងតែយកចិត្តទុកដាក់ទៅលើសុខមាលភាពរបស់សង្គម និងតែងរៀបចំកម្មវិធីចុះជួបសំណេះសំណាល ផ្តល់នូវអំណោយមនុស្សធម៌ជាញឹកញ៉ាប់ ។ ជាក់ស្តែងក្នុងថ្ងៃនេះ ក្រុមការងារបានរៀបចំកម្មវិធីសួរសុខទុក្ខនេះទ្បើង ក៏ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងកាត់បន្ថយភាពក្រីក្រ និងលើកកំម្ពស់សុខភាព និងការអប់រំកុមារនៅកម្ពុជា ។ នៅជាមួយគ្នានោះ ក្រុមការងារក៏បាននាំនូវសម្ភារៈសិក្សា អង្ករ និងគ្រឿងឧបភោគបរិភោគជាច្រើនមុខ ជូនដល់កុមារ និងប្រជាពលខ្វះខាតចំនួន ៣០០នាក់ សម្រាប់សម្រួលដល់ជីវភាពគ្រួសារ និងការសិក្សា ។

កុមារ គឺស្ថិតនៅក្នុងវ័យមួយដែលទាមទារឲ្យយកចិត្តទុកដាក់ពីអាណាព្យាបាល ឬឳពុកម្តាយឲ្យបានគ្រប់គ្រាន់ ដើម្បីជំរុញឲ្យកុមារទទួលបាននូវសុខភាពល្អ ប្រាជ្ញាឈ្លាសវៃ និងមានបំណិតជីវិតដ៏ល្អ ។ ការចែករំលែកនូវក្តីស្រលាញ់ ការយកចិត្តទុកដាក់ និងបង្ហាញក្តីស្រឡាញ់ជូនទៅកាន់កុមារ និងពលរដ្ឋខ្វះខាតនៅពេលនេះ គឺជាការឆ្លើយតបទៅនឹងយុទ្ធសាស្រ្តទី៤ «ការចូលរួមអភិវឌ្ឍធនធានមនុស្ស» នៃយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ៕

អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner