ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពតផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មការកណ្តាលលើកទី៤៥
កំពត៖ក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មការកណ្តាលលើកទី៤៥អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជានៅសាលប្រជុំបូកគោ ខេត្តកំពត កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានប្រចាំការក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពត និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត បានថ្លែងកោតសរសើរ ដល់សមាជិកសមាជិកាគណបក្សទាំងអស់ ដែលបានខិតខំចូលរួមរក្សាបាននូវសមិទ្ធផលធំៗយ៉ាងច្រើន ក្នុងការការពារផលប្រយោជន៍របស់ជាតិ គឺរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ ខឿនឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមមានភាពល្អ ប្រសើរ
ឯកឧត្តមបានណែនាំឱ្យថ្នាក់ដឹកនាំបក្សតាមមន្ទីរអង្គភាព សាខាបក្សក្រុងស្រុក និងនៅតាមឃុំសង្គាត់សូមពង្រឹងការងារសំខាន់ៗមួយចំនួនបន្តទៀត។
សូមបញ្ជាក់ថា សមាជិកគណបក្សប្រជាជនកម្ពុជាខេត្តកំពតដែលបានបញ្ជូលនៅក្នុងប្រព័ន្ធបញ្ជីឈ្មោះ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥មានចំនួន៣១៦ ៤៦១នាក់ (ស្រី ១៧៣១៧៥នាក់) ស្មើ ៧២,៧៥% ហើយជាគោលដៅ ជំរុញឱ្យពង្រីងសមាជិកបន្ថែមឱ្យបានលើសពី៨៥% នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត៕
ដោយ៖ សិលា សារិន