ផ្លូវថ្មេីរជេីង (walk Street) សប្តាហ៍ទី២ កុម្ភ:នេះ មានភ្ញៀវជាតិ-អន្តរជាតិ កេីនឡេីង ជាងសប្តាហ៍មុន

(ភ្នំពេញ)៖ សម្រាប់ថ្ងៃទី២ ក្នុងសប្តាហ៍ទី២ នារាត្រីថ្ងៃទី៩ កុម្ភ:នេះ តាមការសង្កេតរបស់ឯកឧត្តម ភ្ញៀវជាតិ-អន្តរជាតិនិងប្រជាពលរដ្ឋកេីនឡេីង ជាងសប្តាហ៍មុនទៅទៀត។

នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ ខណៈ ឯកឧត្ដមនិងលោកជំទាវអញ្ជើញចុះពិនិត្យវឌ្ឍភាពនៃផ្លូវថ្មេីរជេីង (walk Street)នារាត្រីថ្ងៃទី០៩ កុម្ភៈ ។

ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ទៀតថា ការដាក់ដំណេីរផ្ឡូវថ្មេីរជេីង (walk Street) បានចាប់ផ្តើម តាំងពីថ្ងៃទី១កុម្ភៈ តែមនុស្សម្នាចាប់ផ្តេីមកេីនឡេីងនៅថ្ងៃទី២ ដោយឡែកសម្រាប់ថ្ងៃទី២ ក្នុងសប្តាហ៍ទី២ ពលរដ្ឋបន្តកេីនឡេីង ជាងសប្តាហ៍មុន ។

ឯកឧត្តម ឃួង ស្រេង បន្តថា “ពីមួយថ្ងៃទៅមួយថ្ងៃពលរដ្ឋពេញចិត្ត មកកម្សាន្តផ្លូវថ្មេីរជេីង ដែលជាការសាកល្បងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលទាំងអស់នេះជាការគាំទ្រ និងលេីកទឹកចិត្តដល់រដ្ឋបាលរាជធានីភ្នំពេញ “។

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ សង្ឃឹមថាដំណេីរការសាកល្បងនេះ នឹងទទួលបានជោគជ័យ ហេីយរដ្ឋបាលរាជធានីនឹងបន្តរៀបចំឱ្យមានរបៀបរៀបរយជាងនេះទៅទៀត ដេីម្បីទាកទាញភ្ញៀវជាតិនិងអន្តរជាតិ ឱ្យចូលរួមកម្សាន្តសប្បាយ ។ ជាមួយគ្នានេះ ឯកឧត្តម ឃួង ស្រេង បានមេីលឃេីញថា ការរៀបចំក្នុងដំណាក់កាលសាល្បងនេះ នៅមានចំណុចខ្វះខាត កន្លែង ខ្លះ ខណៈរដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងកែសម្រួលជូនពលរដ្ឋឱ្យកាន់តែប្រសេីរផងដែរ។

ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា “ជុំវិញបញ្ហាសន្តិសុខ គឺល្អ ១០០% ដោយសារពួកយេីងដាក់កម្លាំងយ៉ាងច្រេីន ដេីម្បីធ្វេីការងារនេះ ជូនពួកគាត់ កុំឱ្យមានឧបទវហេតុអ្វីកេីតឡេីងលេីបញ្ហាសន្តិសុខ”។

ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់បន្ថែមថា រដ្ឋបាលរាជធានីភ្នំពេញ បានធ្វេីការជាមួយភូមិមួយផលិតផលមួយ ដេីម្បីនាំយកផលិតផលខ្មែរមួយចំនួន មកតាំងបង្ហាញនិងលក់ដូរ ជាងនេះទៅទៀតក៏មានរៀបចំឱ្យបណ្ណាល័យសល័ត សម្រាប់អ្នកចូលចិត្តអានសៀវភៅ ផងដែរ ។ ដោយឡែកផ្ទាំងទស្សនីយភាព តន្ត្រីបុរាណ ចាប៉ីដងវែង អ្នកដេញតាខេ អាយៃ សៀករហ័សកម្ម ជាដេីម ហើយមានការចូលរួម ទាំងវិចិត្រករសូនរូប គូរូប ដែលសុទ្ធតែជាផ្នែកទាក់ទាញភ្ញៀវទេសចរណ៍ ៕

ដោយ ហេង សម្បត្តិ+ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner