សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណ:ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មកដល់សាធារណរដ្ឋហ្វីលីពីន ប្រកបដោយសុវត្ថិភាព
អត្ថបទដោយ៖
ពលជ័យ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណ:ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មកដល់អាកាសយានដ្ឋានយោធា Maharlika, Villamor Air Base សាធារណរដ្ឋហ្វីលីពីន ប្រកបដោយសុវត្តិភាព និងដោយមានការទទួលការស្វាគមន៍យ៉ាងស្និទ្ធស្នាលបំផុតពី ឯកឧត្តម Ralph G. Recto រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ សាធារណរដ្ឋហ្វីលីពីន។
តបតាមការអញ្ជើញរបស់ ឯកឧត្តម Ferdinand R. Marcos Jr ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋហ្វីលីពីន នៅថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥៕
ដោយ៖ពលជ័យ
រូបភាព៖ឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត