ភាគីវៀតណាមបានស្នើដល់សម្ដេចប្រធានរដ្ឋសភាកម្ពុជាឲ្យជួយគាំពារដល់ជនអន្តោប្រវេសន៍វៀតណាមដែលរស់នៅខុសច្បាប់នៅកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

សម្តេចអគ្គមហាពញាចក្រី  ហេង សំរិន ប្រធានរដ្ឋសភានិងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាបានអញ្ជើញនិវត្តន៍មកដល់មាតុ ប្រទេសវិញដោយសុវត្ថិភាព ប្រកបដោយភាពជោគជ័យ កាលពីល្ងាចថ្ងៃទី១  ខែ មិថុនាឆ្នាំ២០១៩ ម្សិលមិញបន្ទាប់ពីបានអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយម
វៀតណាម  ពីថ្ងៃទី២៨  ដល់ថ្ងៃទី៣០  ខែ ឧសភាឆ្នាំ២០១៩ និងនៅសាធារណ រដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ  ពីថ្ងៃទី ៣០  ខែឧសភា  ដល់ថ្ងៃទី១  ខែមិថុនាឆ្នាំ ២០១៩។
នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ
ឯកឧត្តម ឈាងវុន ប្រធានគណៈកម្មការកិច្ចការបរទេស ឃោសនាព័ត៌មាននៃរដ្ឋ សភា មានប្រសាសន៏ប្រាប់ក្រុមអ្នក កាសែត ដូចនេះថា;នៅក្នុងដំណើរ ទស្សនកិច្ចផ្លូវការនៅឯប្រទេសវៀត
ណាមពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ខែ
ឧសភា ឆ្នាំ ២០១៩ ។
សម្ដេចអគ្គមហាពញាចក្រីហេង សំរិន
ប្រធានរដ្ឋសភាកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយថ្នាក់ ដឹកនាំសំខាន់ៗនៃប្រទេសវៀតណាម។
សម្តេចប្រធានរដ្ឋសភាកម្ពុជាបានជួប ពិភាក្សាទ្វេភាគីជាមួយលោកជំទាវ ប្រធានរដ្ឋសភាវៀតណាម បាន ពិភាក្សាផ្ដោតទៅ លើកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរពិភាក្សាលើកិច្ចសហប្រតិ បត្តិការតំបន់និងកិច្ចសហការអន្តរជាតិ
និងការពិភាក្សាភាគីត្រូវការផ្លាស់ប្ដូរមតិយោបល់វេទិកាសភា។
នៅក្នុងជំនួបពិភាក្សាជាមួយនឹងលោក ជំទាវ ង្វៀងធីគឹមង៉ាន់ ប្រធានរដ្ឋសភាវៀតណាមបាមើនពិភាក្សាលើកិច្ចសហ ប្រតិបត្តិការបណ្ដុះបណ្ដាលមន្ត្រីអគ្គ លេខាធិការដ្ឋានរដ្ឋសភាកម្ពុជានិងការផ្ដល់សម្ភារៈការិយាល័យនិងការផ្តល់ជំនួយឥតសំណងដល់សភាកម្ពុជា។ឯកឧត្តមឈាង វុនបានបញ្ជាក់ទៀតថា. នៅ ក្នុងជំនួបនោះភាគីវៀតណាមបានស្នើដល់សម្ដេចអគ្គមហាពញាចក្រីហេងសំរិន ប្រធានរដ្ឋសភាកម្ពុជាជំរុញឲ្យរដ្ឋាភិ បាលនៃប្រទេសទាំងពីរពន្លឿនការបោះបង្គោល ព្រំដែននៃប្រទេសកម្ពុជានិងវៀត ណាមហើយបានចប់ហើយប្រែក្លាយតំបន់ព្រំ ដែនជាតំបន់អភិវឌ្ឍន៍តំបន់សន្តិភាពដើម្បីសម្រួលដល់ការផ្លាស់ប្ដូរសេដ្ឋកិច្ចពាណិជ្ជ កម្មតាមព្រំដែនរវាងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។
ឯកឧត្តមឈាង វុនបានដឹងទៀតថា. នៅ ក្នុង ជំនួបភាគពិភាក្សាទ្វេភាគីនោះដែរប្រធានរដ្ឋសភាវៀតណាមបានស្នើដល់សម្ដេចអគ្គមហាពញាចក្រីហេងសំរិនប្រធានរដ្ឋសភាកម្ពុជាជួយសម្រួលដល់ការផ្ទេរលំនៅដ្ឋានរបស់ប្រជាជនអន្តោ ប្រវេសន៍វៀតណាមនៅខេត្តកំពង់ឆ្នាំងដែលកំពុងរស់នៅលើផ្ទៃទឹកបឹងទន្លេសាបឲ្យមកឡើងរស់នៅតំបន់គោកក្នុងខេត្តកំពង់ឆ្នាំងគឺភាគី វៀតណាមបានស្នើឱ្យសម្ដេចប្រធានរដ្ឋសភាជួយស្នើទៅរដ្ឋាភិ បាលធ្វើយ៉ាងណាឲ្យអនុវត្តឱ្យបានសម ស្របក្នុងការផ្ទេរលំនៅដ្ឋានប្រជាពលរដ្ឋវៀតណាមពីលើទឹកមកលើគោកក្នុងខេត្តកំពង់ឆ្នាំង។
ជាការឆ្លើយតបសម្ដេចអគ្គមហាពញាចក្រីហេងសំរិនប្រធានរដ្ឋសភាកម្ពុជាបានជម្រាប ជូនភាគីវៀតណាមថា.កម្ពុជាអនុ វត្តទៅតាមច្បាប់នៃប្រទេសកម្ពុជា។គឺជាការអនុវត្តច្បាប់ទូទៅច្បាប់អន្តោប្រវេសន៍ចំពោះជនបរទេសទាំងអស់តោះអស់ដែលកំពុងរស់នៅលើទឹកដីកម្ពុជាទាំង
ជនអន្តោប្រវេសន៍ វៀតណាម និងជនជាតិដទៃទៀតនៅកម្ពុជា។
នៅក្នុងជំនួបពិភាក្សានោះភាគីវៀតណាមបានស្នើដល់សម្ដេចប្រធានរដ្ឋសភាកម្ពុជាឲ្យជួយគាំពារដល់ជនអន្តោប្រវេសន៍វៀត ណាមដែលរស់នៅខុសច្បាប់នៅកម្ពុជានិងសូមជួយសម្រួលឲ្យជនអន្តោ ប្រវេសន៍វៀតណាមទាំងនោះទទួលបានឯកសារស្នាក់នៅកម្ពុជាដោយស្របច្បាប់
ឡើងវិញដើម្បីអនាគតជនជាតិវៀតណាមទាំងនោះទទួលបានសញ្ជាតិកម្ពុជា។សម្ដេចប្រធានរដ្ឋសភាបានបញ្ជាក់ថា. រដ្ឋាភិបាលកម្ពុជាអនុវត្តតាមច្បាប់អន្តោប្រវេសន៍ដោយពុុមានករណីពិសេសសម្រាប់ជនជាតិណាមួយឡើយដែលកំពុងរស់នៅកម្ពុជា។
នៅក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមសម្ដេចអគ្គមហាពញាចក្រីហេងសំរិនប្រធានរដ្ឋសភាកម្ពុជាបានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយប្រធានរដ្ឋសភាវៀតណាមគឺការដោះដូរទស្សនៈកិច្ចរដ្ឋសភានៃប្រទេសទាំងពីរនិងគណៈកម្មការយេនឌ័ររដ្ឋសភានៃប្រទេសទាំងពីរត្រូវមានទំនាក់ទំនងល្អជាមួយគ្នាគ្នា។
ដោយឡែកនៅក្នុងដំណើរទស្សនកិច្ចផ្លូវការនៅឯប្រទេសឡាវថ្ងៃទី៣០ខែ ឧសភា ដល់ថ្ងៃទី១ ខែមិថុនាឆ្នាំ២០១៩  សម្ដេចអគ្គមហាពញាចក្រីហេងសំរិនប្រធានរដ្ឋសភាកម្ពុជាបានជួបពិភាក្សាជា មួយ នឹងប្រធានរដ្ឋសភាឡាវ និងជួប ពិភាក្សាជាមួយនឹងប្រធានរដ្ឋប្រទេសឡាវនៅក្នងជំនួបទាំងពីរបានពិភាក្សាទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋា ភិបាលទាំងពីនិងរវាងរដ្ឋសភាកម្ពុជានឹងពិភាក្សាទៅលើកិច្ចការបោះ បង្គោលព្រំដែននៃប្រទេសទាំងពីរ(កម្ដុជា- ឡាវ)ឲ្យ បានឆាប់រួមទាំងការពិភាក្សាលើការផ្លាស់បរសេដ្ឋកិច្ចពាណិជ្ជកម្មនៃប្រទេសទាំង ពីរផងដែរ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner