បញ្ជូនខ្លួនមន្រ្តីនគរបាលសក្តិ៤កន្លះ បើករថយន្ដបុកគេស្លាប់នៅខណ្ឌសែនសុខ ទៅតុលាការ
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ នេះសមត្ថកិច្ចចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនខ្លួនមន្ដ្រីនគរបាលសក្តិ៤កន្លះ ដែលបានបើករថយន្ដបុកម៉ូតូ២គ្រឿង បណ្ដាលឲ្យជនរងគ្រោះម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធីច្បាប់ ។យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថាមន្ដ្រីនគរបាលស័ក្កិ៤កន្លះមាន ឈ្មោះ លី លាងឆេង ។
សូមជម្រាបថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅយប់ថ្ងៃទី២៩ ខែ ឧសភា ឆ្នាំ២០១៩នេះ លើផ្លូវលេខ១០១៩ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ក្រោយបញ្ចប់ការសួរនាំ នៅថ្ងៃនេះសមត្ថកិច្ចជំនាញបានកសាងសំណុំរឿង បញ្ជូនអ្នកបង្កទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ហើយក្រុមគ្រួសារអ្នកបង្ក ក៏បានចេញមុខសងសំណងជំងឺចិត្តទៅក្រុមគ្រួសារជនរងគ្រោះទាំង២នាក់ផងដែរ ៕ធ.ដ