សត្វស្វា ១ក្បាល ធ្វើឲ្យដាច់ភ្លើងទូទាំងប្រទេសស្រីលង្កា
បរទេស៖ មន្ត្រីរដ្ឋាភិបាលប្រទេសស្រីលង្កា បាននិយាយថា សត្វស្វាមួយក្បាល បានរុកគួនរំខានដល់អនុស្ថានីយអគ្គិសនីមួយកន្លែង បណ្តាលឱ្យដាច់ចរន្តអគ្គិសនី ទូទាំងប្រទេស ជាកោះ មួយនេះ។
យោងតាមកាសែត CNA បានចុះផ្សាយថា ការដាច់ភ្លើងបានចាប់ផ្តើម នៅម៉ោង ១១ និង ៣០នាទីព្រឹក កាលពីថ្ងៃអាទិត្យ ហើយការដាច់ភ្លើង នាពេលនោះ ក៏បានបង្កឱ្យមានការរំខាន ដល់ការផ្គត់ផ្គង់ទឹកផងដែរ។ រដ្ឋមន្ត្រីថាមពល លោក Kumara Jayakody បានប្រាប់អ្នកយកព័ត៌មានថា សត្វស្វាមួយ ក្បាលនេះ បានធ្វើសកម្មភាពប៉ះពាល់ដល់ឧបករណ៍បំលែងថាមពលអគ្គិសនី នៅអនុស្ថានីយ នាជាយ រដ្ឋធានី កូឡុំបូ ភាគខាងត្បូង ដែលបណ្តាលឱ្យ មានអតុល្យភាព នៅក្នុងប្រព័ន្ធ។
យ៉ាងណាមិញ ថាមពលអគ្គិសនីត្រូវបានស្តារឡើងវិញ ទាំងស្រុង នៅទូទាំងប្រទេស នៅម៉ោងប្រហែល ៦ល្ងាច នេះបើយោងតាមអ្នកយកព័ត៌មាន របស់កាសែត Daily Mirror ក្នុងប្រទេសស្រីលង្កា។
ជាការកត់សម្គាល់ ប្រទេស ស្រីលង្កា ធ្លាប់បានស៊ូទ្រាំនឹងការដាច់ចរន្តអគ្គិសនី ប្រើប្រាស់ប្រចាំថ្ងៃ តិចតួចខ្លាំង អស់រយៈពេលជាច្រើនខែ ក្នុងរដូវក្តៅ ឆ្នាំ២០២២ នៅពេលដែលប្រទេសនេះ បានធ្លាក់ចូល ទៅក្នុងវិបត្តិសេដ្ឋកិច្ច៕
ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-11_09-17-27.jpg)