ក្រុមហ៊ុននាឡិកាស្វីសជួលអ្នកអវកាសរចនាម៉ូតថ្មី ស្តារកេរ្តិ៍ឈ្មោះ
បរទេស៖ អតីតអវកាសយានិកបារាំង លោក Arnaud Nicolas បានមកដឹកនាំក្រុមហ៊ុនផលិតនាឡិកាស្វីស L’Epee 1839 ដែលមានអាយុកាល១៨៦ឆ្នាំ ឲ្យទទួលបានការចាប់អារម្មណ៍ឡើងវិញ បន្ទាប់ពី នាឡិកាច្នៃប្រឌិតថ្មី ត្រូវបានចាប់អារម្មណ៍ខ្លាំង និងទទួលបានការបញ្ជាទិញដោយក្រុមទំនិញប្រណីតធំជាងគេ របស់ពិភពលោក មានមូលដ្ឋាននៅបារាំង LVMH។
កាសែត CNA បានចុះផ្សាយថា លោក Arnaud Nicolas ដែលជានាយកប្រតិបត្តិ និងជានាយកច្នៃប្រឌិតម៉ូតរបស់ក្រុមហ៊ុន L’Epee 1839 បានចូលមកកែប្រែក្រុមហ៊ុននេះ វិវត្តន៍ពីអ្នកផលិតនាឡិកាបែបប្រពៃណី ទៅជាការផលិតឯកទេស លើស្នាដៃសិល្បៈ Kinetic Horological លំដាប់ខ្ពស់មួយ ដែលមានតែមួយគត់ របស់ប្រទេសស្វីស។
នាឡិកា Albatross ត្រូវបានច្នៃប្រឌិតថ្មី ដែលភ្ជាប់ពិភពនៃហោរាសាស្ត្រ និងសិល្បៈ ដោយសហការជាមួយអ្នកឯកទេសនាឡិការរបស់ក្រុមហ៊ុន The Hour Glass បាន ដាក់បង្ហាញ អំឡុងការតាំងពិព័រណ៌ Art SG នៅប្រទេសសិង្ហបុរី នាពេលថ្មីៗនេះ។
លោក Nicolas បានអះអាងថា លោកមិនបានតាំងខ្លួនជាអ្នកសង្គ្រោះ នៃការផលិតនាឡិកាស្វីសទេ ដោយលោកគិតថា ជាឱកាសបានកើតឡើង ស្ទើរតែដោយចៃដន្យ។ លោកបានរម្លឹកថា លោករកឃើញគំនិតនេះ ពេលស្ថិតនៅក្នុងបារមួយមួយកន្លែងជាមួយនឹងដៃគូអាជីវកម្ម។ ពេលនោះ លោកបាននិយាយថា L’Epee ដែលជាអ្នកផលិតនាឡិកាឯករាជ្យចុងក្រោយរបស់ប្រទេសស្វីស មានហានិភ័យនៃភាពមិនច្បាស់លាស់។ ក្រោយមក លោកក៏បានទិញនាឡិកាស្វីស L’Epee 1839 ហើយ បានចំណាយពេលជាង១០ឆ្នាំ ដើម្បីកែច្នៃឡើងវិញ នូវគោលគំនិត នៃនាឡិការចនាម៉ូតថ្មី នេះឡើង៕
ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-11_09-37-00.jpg)