ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចកិច្ចការអាទិភាព ៣ ឱ្យអង្គសន្និបាតក្រសួងមហាផ្ទៃ រិះរកវិធីសាស្រ្តពង្រឹងគុណ​ភាព​បន្ថែមលើភារកិច្ចស្នូល

(ភ្នំពេញ)៖ ក្នុងសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ​២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួ​ងមហាផ្ទៃ និងបូកសរុបចលនាប្រឡងប្រណាំងអនុវត្ត​គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព នាព្រឹក​ថ្ងៃទី១២ ខែកម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានរំលេចអំពីសារៈសំខាន់ នៃការយកចិត្តទុកដាក់ពិភាក្សា និងរិះរកវិធីសាស្រ្តល្អៗ​ដើម្បីពង្រឹងកិច្ចការចំនួន ៣ បន្ថែមលើភារកិច្ចស្នូល គឺ ទី១. ការអភិវឌ្ឍធនធានមនុស្ស ទី២. ការផ្ដល់សេវាសាធារណៈ និងទី៣. ការអភិវឌ្ឍឌីជីថល ។

សូមបញ្ជាក់ថា សន្និបាតក្រសួងមហាផ្ទៃ នឹងបន្តរហូតដល់ថ្ងៃ​ទី១៣ ខែកុម្ភៈ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសំណូមពរ​ដល់អង្គ​សន្និបាត ចូលរួមបញ្ចេញជាមតិយោបល់ និងទស្សនា​ទានឱ្យបានផុលផុសលើប្រធានបទពិភាក្សា ភ្ជាប់នឹងអ្វីដែល​ឯកឧត្តម បានរំលេចខាងដើម។ ប្រធានបទនៃកិច្ចពិភាក្សាក្នុង​សន្និបាត មានចំនួន ៣ រួមមាន៖. ការអនុវត្តមុខងារ និងធន​ធាន (ហិរញ្ញវត្ថុ និងបុគ្គលិក) ដែលបានផ្ទេរទៅឱ្យរដ្ឋបាល​ថ្នាក់​ក្រោមជាតិ អំពីផែនការរៀបចំដែនដី និងប្លង់គោលប្រើប្រាស់ដី អំពីទំនាក់ទំនងការងាររវាងគណៈអភិបាល និងក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ. ការពង្រឹងសន្តិសុខជាតិ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម និង. ការធ្វើទំនើបកម្មស្ថាប័ន ការគ្រប់គ្រងនិងអភិវឌ្ឍធនធាន​មនុស្ស និងការផ្តល់សេវារដ្ឋបាល ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner