គុណភាពខ្យល់នៅកម្ពុជាសម្រាប់ថ្ងៃទី១២ ខែកុម្ភៈ គឺល្អប្រសើរ

(ភ្នំពេញ)៖ ក្រសួងបរិស្ថានបានបញ្ជាក់អំពី ស្ថានភាព​គុណភាព​ខ្យល់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់​ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ព្រឹក ដល់ម៉ោង ៦ ល្ងាច ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៤១.២៨ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជា​សន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អ”។

បើយោងតាមសេចក្តីជូនដំណឹងនេះបានបញ្ជាក់ពីគុណភាពខ្យល់តាមបណ្តាខេត្តនីមួយៗដូចជា៖
-ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់មានខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តព្រៃវែង ខេត្តរតនគិរី ខេត្តស្វាយរៀង ខេត្តឧត្តរមានជ័យ ខេត្តមណ្ឌលគីរី និងខេត្តត្បូងឃ្មុំ
-ពណ៌បៃតងៈគុណភាពខ្យល់ល្អមានខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ ខេត្តកំពត រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តស្ទឹងត្រែង ខេត្តតាកែវ និងខេត្តប៉ៃលិន
-ពណ៌លឿងៈ ខេត្តកណ្តាល ខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តពោធិ័សាត់ ខេត្តកែប
-ពណ៌ទឹកក្រូចៈ ខេត្តកោះកុង ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner