AI ចិន DeepSeek ផ្ទុះការគាំទ្រខ្លាំងនៅរុស្ស៊ី

មូស្គូ ៖ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) របស់ចិន DeepSeek បានក្លាយជាកម្មវិធីពេញនិយមខ្លាំងក្នុងចំណោមអ្នកប្រើប្រាស់រុស្ស៊ី ព្រោះវាផ្តល់ភាពងាយស្រួលក្នុងការស្វែងរកមាតិកាមានគុណភាពខ្ពស់ បើធៀបនឹង AI ដទៃ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA កាលពីថ្ងៃអង្គារ។

មូលហេតុដែល AI ចិន DeepSeek ផ្ទុះការគាំទ្រខ្លាំងនៅរុស្ស៊ី គឺដោយសារតែវាជាកម្មវិធីបញ្ញាសិប្បនិម្មិតដែលទំនើប មានសមត្ថភាពខ្ពស់ អាចប្រកួតប្រជែងជាមួយនឹងកម្មវិធីបញ្ញាសិប្បនិម្មិតល្បីផ្សេងៗទៀត មានដូចជាកម្មវិធី ChatGPT ជាដើម។

មិនដូច ChatGPT ទេ កម្មវិធី DeepSeek គឺអាចទាញប្រើដោយឥតគិតថ្លៃ ទើបនាំឲ្យចំនួនអ្នកប្រើប្រាស់ស្ទុះឡើង ហើយអាចទាញយកប្រើបានយ៉ាងងាយស្រួលនៅក្នុងប្រទេសរុស្ស៊ី។ ប្រការនេះ ត្រូវបានគេរំពឹងថា DeepSeek អាចនឹងធ្វើឲ្យអ្នកប្រើប្រាស់ ChatGPT ធ្លាក់ចុះខ្លាំង។

សូម្បីប្រតិបត្តិករទូរស័ព្ទចល័តរុស្ស៊ី t2 និង Yota ក៏ទទួលស្គាល់ពីការកើនឡើងអ្នកប្រើប្រាស់ DeepSeek នៅទូទាំងប្រទេស។ តួយ៉ាង អ្នកប្រើប្រាស់ប្រចាំខែរបស់ DeepSeek មានទំហំធំជាង ChatGPT ក្នុងខែមករា ចំនួន ១៥ភាគរយ នេះបើយោងតាមទិន្នន័យពី t2៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner