បុណ្យផ្កាប្រាក់សមាគមសាមគ្គីវត្តវាល ដើម្បីកសាងសមិទ្ធផលក្នុងវត្ត

ពោធិ៍សាត់៖ឧត្តមនាវីឯក វណ្ណ ប៊ុនលៀង មេបញ្ជាការរងនិងជា​នាយ​សេនាធិការកងទ័ពជើងទឹក និងលោកជំទាវ កុយ ណារុន រួមជាមួយព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត ពុទ្ធបរិស័ទមកពីទីជិតឆ្ងាយបានផ្តួចផ្តើមធ្វើ​បុណ្យផ្កា​ប្រាក់​សមាគមសាមគ្គីវត្តវាល ស្ថិតនៅភូមិផ្សារលើ សង្កាត់លលកស ក្រុងពោធិ៍សាត់ ។

បុណ្យផ្កាប្រាក់បានប្រារព្ធរយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី១១ ខែកុម្ភៈ និងថ្ងៃទី១២ ខែកុម្ភៈ ចំថ្ងៃពិធីបុណ្យមាឃបូជា ។បុណ្យផ្កា​ប្រាក់នេះប្រមូលបានបច្ច័យចំនួន ១១.៣៧៨ដុល្លារនិងប្រាក់រៀលចំនួន ៣១.៦២០.០០០រៀល ។បច្ច័យនេះ សម្រាប់យក​មកកសាងប្លង់សេនិងពិដានសាលាភត្ត។

គួររំលឹកថា កន្លងមកឧត្តមនាវីឯក វណ្ណ ប៊ុនលៀង និងលោកជំទាវ កុយ ណារុន ព្រមទាំងបងប្អូនក្រុមគ្រួសារ បានចូល​រួមកសាងសមិទ្ធផលនៅ​ក្នុងវត្តវាលជាច្រើន ដូចជាព្រះអង្គធំ មហាចេតិយ ព្រះវិហារ សាលាឆាន់ កុដិ រោងបដិសណ្ឋារកិច្ច ផ្លូវ ស្រះទឹក និងសមិទ្ធផលមួយចំនួនទៀត៕

ដោយ៖ចេង ពុំ

ads banner