បង្រ្កាបបទល្មើសនេសាទនៅតំបន់ឃុំផាត់សណ្តាយ ដោយបំផ្លាញឧបករណ៍នេសាទល្មើសច្បាប់យ៉ាងច្រើន

កំពង់ធំ៖លោកវរសេនីយ៍ទោ សេង សំអុល នាយសេនាធិការរង និងជាប្រធានក្រុមទីបញ្ជាការស្រាលប្រចាំការ បង្រ្កាប​បទល្មើស​នេសាទនៅតំបន់ឃុំផាត់សណ្តាយ កាលពីព្រឹកថ្ងៃទី១២ ខែកុម្ភៈបានដឹកនាំកម្លាំងចម្រុះចុះល្បាត​នៅ​តំបន់​ព្រែកតាសោម ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

លោក សេង សំអុល បានបញ្ជាក់ថា ក្នុងសកម្មភាពល្បាតកងកម្លាំងចម្រុះបានប្រទះឃើញឧបករណ៍ល្មើសច្បាប់ជាច្រើន។ សមត្ថិកច្ចបានបំផ្លាញឧបករណ៍នេសាទល្មើសច្បាប់នៅនឹងកន្លែងរួមមាន របាំងសាច់អួនចំនួន១១ ជាប់ៗគ្នាប្រវែង ៣ ៣០០ម៉ែត្រ,ឡុកចំនួន២២ឡុក ,លបចំនួន២២លប និងបង្គោលចំនួន៤ ៥០០ដើម ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់សឹករងកំពង់ធំបានកោតសរសើរចំពោះកងកម្លាំងចម្រុះទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចដោយមិនខ្លាចនឿយហត់ និងបានណែនាំ ប្រគល់ភារកិច្ចបន្ថែមដល់កងកម្លាំងចម្រុះ ទាំងអស់ ពិសេសកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវសហការឱ្យបានល្អ ក្នុងការបន្តធ្វើសកម្មភាព​បង្ក្រាបបទល្មើសនេសាទខុសច្បាប់៕
ដោយ៖ប៊ុន រដ្ឋា

ads banner