អ្នកខេត្តត្បូងឃ្មុំ មួយរូបបង្ហើបពីចំណូលចិញ្ចឹមមាន់ស្រែលក្ខណៈគ្រួសារ អាចរកចំណូលបានច្រើនលានក្នុងមួយខែៗ
(ខេត្តត្បូងឃ្មុំ)៖ អ្នកស្រី ទ្រី សុខឃឿន ជាប្រជាពលរដ្ឋមួយរូប រស់នៅក្នុងឃុំ ល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានបង្ហើបថា អ្នកស្រីអាចរកចំណូលបានពីការចិញ្ចឹមមាន់ស្រែជាលក្ខណៈគ្រួសារ នៅក្នុងគេហដ្ឋានរស់នៅរបស់អ្នកស្រីបានច្រើនលានរៀលក្នុងមួយខែៗ ដែលចំណូលនោះបានជួយឱ្យជីវភាពកាន់តែប្រសើរ ពោលគឺអាចផ្គត់ផ្គង់ក្នុងក្រុមគ្រួសារ និងកូនរៀនបានយ៉ាងស្រួល ។
លោក ស្រី ទ្រី សុខឃឿន បានគូសបញ្ជាក់ទៀតថា ដំបូងឡើយអ្នកស្រីទទួលបានការបណ្តុះបណ្តាលពីមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ ពីវិធីសាស្រ្តនៃការចិញ្ចឹម ហើយសម្រាប់ការចិញ្ចឹមដំបូង គឺចាប់ផ្តើមពីចិញ្ចឹមមេបាពូជមាន់ស្រែប្រមាណជា៧ទៅ៨ក្បាលប៉ុណ្ណោះ។ អ្នកស្រី អះអាងថា ការចិញ្ចឹមមកដល់បច្ចុប្បន្នមានរយៈពេល៥ឆ្នាំ ហើយក្នុងមួយខែៗអ្នកស្រីអាចលក់មាន់ចេញបានជាង១ក្បាលដោយទទួលបានថវិកាប្រមាណជា៤ទៅ៥លានរៀល និងផាត់ការចំណាយចេញនៅសល់ថវិកាចំណេញបានពី២ទៅ៣លានរៀល ។
អ្នកស្រី ទ្រី សុខឃឿន បានបង្ហើបទៀតថា បើប្រៀបធៀបជីវភាពពីអ្នកស្រី មិនទាន់ចិញ្ចឹមមាន គឺមានជីវភាពលំបាកខ្លាំង ដោយត្រូវរាប់រងថវិការចំណាយក្នុងក្រុមគ្រួសារប្រចាំថ្ងៃ ដោយមិនមានប្រភាពចំនូលចូល ប៉ុន្តែចាប់តាំងពីអ្នកស្រីទទួលបានការបណ្តុះបណ្តាលពីមន្ទីរកសិកម្មខេត្តត្បូងឃ្មុំមក ក្នុងរយៈពេលជាង៥ឆ្នាំមកនេះ អ្នកស្រីលែងជួបការលំបាកទៀតហើយ ដោយជីវភាពរស់នៅរបស់លោកស្រី គឺរស់ក្នុងភាពងាយស្រួល៕





អត្ថបទ ៖ ជាវ ចន្ធូ រូបភាព ជីម ភារ៉ា