លោកស្រី Tulsi ចូលកាន់តំណែង មេស៊ើបការណ៍អាមេរិក
បរទេស ៖ លោកស្រី Tulsi Gabbard បានស្បថចូលកាន់តំណែង ជានាយក ទីភ្នាក់ងារស៊ើបការណ៍ជាតិ របស់សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ។
លោកស្រី Tulsi Gabbard បានស្បថចូលកាន់តំណែង នៅក្នុងការិយាល័យ Oval Office នៃសេតវិមាន។ ដោយឈរក្បែរលោក Donald Trump លោកស្រី Gabbard និយាយថា លោកស្រីនឹងជួយប្រធានាធិបតីអាមេរិក «បំពេញអាណត្តិ ដែលប្រជាជនអាមេរិកបានប្រគល់ជូន តាមរយៈការបោះឆ្នោត»។
ព្រឹទ្ធសភាអាមេរិក ដែលគ្រប់គ្រង ដោយគណបក្សសាធារណរដ្ឋ បានអះអាងថា លោកស្រី Tulsi Gabbard ជាជម្រើសរបស់លោក Donald Trump ដើម្បីដឹកនាំសេវាកម្មស៊ើបការណ៍សម្ងាត់ របស់ប្រទេសនេះ បើទោះបីជាមានការរិះគន់ លើការខ្វះបទពិសោធន៍។
លោកស្រី Gabbard បានប្រឈមមុខនឹងសំណួរ ជុំវិញកិច្ចប្រជុំ ឆ្នាំ២០១៧ របស់នាង ជាមួយអតីតមេដឹកនាំស៊ីរី លោក Bashar al-Assad ដែលបច្ចុប្បន្ន ត្រូវបានទម្លាក់ចេញពីតំណែង។ ជាការកត់សម្គាល់ លោកស្រី Tulsi Gabbard ធ្លាប់ជាអ្នកគាំទ្រស៊ីរី និង រុស្ស៊ី៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត