យកទិវានៃសេចក្តីស្រឡាញ់ ធ្វើជាកម្មវិធីបរិច្ចាគឈាម
អត្ថបទដោយ៖
លី ពៅ
កំពង់ចាម៖សមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាមមកពីស្រុក ក្រុង ទាំង១០ ចំនួនជាងបីរយនាក់ចូលរួមបរិច្ចាគឈាម នៅមជ្ឈមណ្ឌលផ្ដល់ឈាមនៃមន្ទីរពេទ្យខេត្ត្តកំពង់ចាមកាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ ២០២៥។
ការបរិច្ចាគឈាមរបស់ក្រុមយុវជនខេត្តកំពង់ចាមនាពេលនេះក្រោមប្រធានបទ“ការបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត ” ជាគំនិតផ្តួចផ្តើមរបស់ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដើម្បីចូលរួមធ្វើសកម្មភាពមនុស្សធម៌ក្នុងឱកាស ទិវានៃក្ដីស្រឡាញ់ផងដែរ៕
ដោយ៖លី ពៅ
