អាមេរិករិះគន់សេរីភាពនៃការបញ្ចេញមតិនៅអឺរ៉ុប

បរទេស ៖ អាមេរិកបានរិះគន់លើសេរីភាព នៃការបរញ្ចេញមតិ នៅទ្វីបអឺរ៉ុប ក្នុងនោះ លោកប្រធានាធិបតី Donald Trump បានអះអាងថា សេរីភាពនៃការបញ្ចេញមតិ ស្ថិតនៅក្រោមការគំរាមកំហែង នៅអឺរ៉ុប។

ប្រធានាធិបតីរូបនេះ បាននិយាយកាលពីថ្ងៃសុក្រថា អឺរ៉ុបកំពុងបាត់បង់សិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ និងការតស៊ូ ជាមួយជនអន្តោប្រវេសន៍ ដែលជាការរិះគន់កម្ររបស់អាមេរិក ដល់សម្ព័ន្ធមិត្តចាក់ទឹកមិនលិច របស់ខ្លួន មួយនេះ។

ការអត្ថាធិប្បាយរបស់លោក Trump បានកើតឡើង បន្ទាប់ពីអនុប្រធានាធិបតីអាមេរិក លោក JD Vance បាននិយាយ នៅឯសន្និសីទសន្តិសុខ នៅប្រទេសអាល្លឺម៉ង់ ដោយផ្តើមការវាយប្រហារធ្ងន់ធ្ងរ លើគោលនយោបាយអឺរ៉ុប។ លោក JD Vance បានអះអាងថា សេរីភាពនៃការបញ្ចេញមតិនៅអឺរ៉ុប ដើរថយក្រោយ ហើយជាការគំរាមកំហែង ដែលធំជាងការឈ្លានពានយោធា របស់រុស្ស៊ី។ តែ លោកមិនបានលើកឡើងចំណុចចំៗណាមួយ ជាក់លាក់នោះទេ។

លោក Trump បានប្រាប់អ្នកយកព័ត៌មានថា «ខ្ញុំបានឮ សុន្ទរកថា របស់លោកអនុប្រធានាធិបតី..គាត់និយាយអំពីសេរីភាព នៃការបញ្ចេញមតិ។ ហើយខ្ញុំគិតថា វាជាការពិត…នៅអឺរ៉ុប វាបាត់បង់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិដ៏អស្ចារ្យ របស់ពួកគេ ខ្ញុំក៏ឃើញបែបនេះដែរ»។

ការរិះគន់របស់អាមេរិក បានធ្វើឡើង ក្រោយពេល លោក Musk ប្រធាននាយកដ្ឋានប្រសិទ្ធិភាពរដ្ឋាភិបាលអាមេរិក គំរាមបិទវិទ្យុអឺរ៉ុបសេរី៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner