ក្រុមហ៊ុនផ្លូវការ GAC Motor Cambodia ប្រកាសចាត់វិធានការលើអ្នកគ្មានសិទ្ធនាំចូលរថយន្ត GN8

(ភ្នំពេញ)៖ ក្រុមហ៊ុន GAC Motor Cambodia ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ TH Group បានប្រកាសដល់សាធារណជនអំពីសិទ្ធនាំចូល និងចែកចាយផ្ដាច់មុខលើម៉ាករថយន្ត GAC និងគ្រឿងបន្លាស់រថយន្តតែមួយគត់នៅកម្ពុជា ដោយមានការចុះបញ្ជីត្រឹមត្រូវនៅក្នុងក្រសួងពាណិជ្ជកម្ម។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីអំពី «GAC GN8  សិទ្ធនាំចូល និងចែកចាយផ្ដាច់មុខ» ក្រុមហ៊ុនម៉ាកយីហោ GAC នៅកម្ពុជា លោក ធី ចន្ទនិមល ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន GAC MOTOR Cambodia បានបញ្ជាក់ថា សិទ្ធនាំចូលរថយន្តម៉ាក GAC និងចែកចាយផ្ដាច់មុខ ពីក្រុមហ៊ុន GAC Motor ប្រទេសចិន និងបានចុះបញ្ជីនៅក្នុងក្រសួងពាណិជ្ជកម្ម ត្រឹមត្រូវ គឺមានតែក្រុមហ៊ុន GAC Motor Cambodia តែមួយគត់។

លោកបន្ថែមថា ក្រុមហ៊ុនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះផលប៉ះពាល់ពីអ្នកនាំចូលដែលគ្មានសិទ្ធ ពីក្រុមហ៊ុនផ្ទាល់ ក្នុងការនាំចូលរថយន្ត GAC GN8 បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើម៉ាកយីហោ GAC ។

លោកបន្តថា «យើងបានទទួលព័ត៌មានពីអតិថិជន ដែលបានទិញរថយន្ត GAC GN8 ពីអ្នកនាំចូលដែលគ្មានសិទ្ធពីក្រុមហ៊ុន បានបង្កឲ្យមានផលលំបាកដល់អ្នកប្រើប្រាស់យ៉ាងខ្លាំង។ ព្រោះការទិញរថយន្ត GAC GN8 គ្មានស្តង់ដារត្រឹមត្រូវ និងបង្កអោយ Error នៅលើប្រព័ន្ធ Software ។

លោក ធី ចន្ទនិមល តំណាងក្រុមហ៊ុនទទួលបានសិទ្ធនាំចូល និងចែកចាយផ្ដាច់មុខ បានបញ្ជាក់ថា យើងមិនអាចទទួលយកបាន និងមិនអោយអ្នកនាំចូលដែលគ្មានសិទ្ធ បំពានលើសិទ្ធនាំចូល និងចែកចាយផ្ដាច់មុខម៉ាកយីហោរ GAC »។

ផលអវិជ្ជមាននេះ វាជាផ្នែកមួយដ៏ធ្ងន់ធ្ងរដែលអាចបំផ្លាញលើម៉ាកយីហោមួយនេះ ដែលធ្វើឲ្យក្រុមហ៊ុន GAC ប្រទេសចិន និងក្រុមហ៊ុនផ្លូវការ GAC នៅកម្ពុជា មិនអាចទទួលយកបាននោះឡើយ និងរឹតតែមិនអាចបណ្ដោយក្រុមអ្នកនាំចូលដែលគ្មានសិទ្ធ បំពានលើម៉ាកសញ្ញានៅក្នុងទីផ្សារ និងម៉ាកយីហោក្រុមហ៊ុនបន្ថែមទៀត។

ហើយក្រុមហ៊ុនបានធ្វើការព្រមានជាថ្មី ក្នុងសិន្នសីទសារពត៌មាន ឲ្យអ្នកនាំចូលដែលគ្មានសិទ្ធសូមឈប់ជាបន្ទាន់រាល់ការនាំចូលរថយន្តម៉ាក GAC គ្រប់ម៉ូឌែលទាំងអស់ ជាពិសេសម៉ូឌែល GAC GN8 ហើយប្រសិនបើបន្តបំពានលើសិទ្ធស្របច្បាប់នេះ ក្រុមហ៊ុននឹងអនុវត្តទៅតាមនីតិវិធីច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

ក្រុមហ៊ុន GAC កម្ពុជា លើកទឹកចិត្តអតិថិជនដែលមានបំណងចង់ប្រើប្រាស់រថយន្ត GAC GN8 សេរីថ្មី សូមងាកមកជ្រើសរើសរថយន្តដែលនាំចូល-ចែកចាយដោយក្រុមហ៊ុនផ្លូវការ ដែលមានការធានាត្រឹមត្រូវពីរោងចក្រ និងមានតម្លៃសមរម្យ។

សូមជម្រាបជូនថា រថយន្ត GAC GN8 កម្រិត Master (ប្រភេទ Full Options) ដែលនាំចូល-ចែកចាយដោយក្រុមហ៊ុនផ្លូវការ មានតម្លៃពិសេសត្រឹមតែ ៦៥០០០ដុល្លារតែប៉ុណ្ណោះ។

ជាមួយគ្នានេះ ក្រុមហ៊ុន GAC Motor Cambodia ស្នើអោយអាជីវករ ដែលមានបំណងចង់ទិញលក់បន្ត អាចធ្វើការទំនាក់ទំនងផ្ទាល់ជាមួយក្រុមហ៊ុន ដើម្បីទទួលបានព័ត៌មានលម្អិតបន្ថែម៕

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner