G7 សន្យាបង្កើតសន្តិភាពយូរអង្វែងនៅអ៊ុយក្រែន
ប៊ែរឡាំង ៖ ក្រុមរដ្ឋមន្ត្រីការបរទេសនៃប្រទេស G7 បានសន្យាថា នឹងខិតខំប្រឹងប្រែងធ្វើការរួមគ្នាឈានឆ្ពោះទៅបង្កើតសន្តិភាពយូរអង្វែងនៅអ៊ុយក្រែន។
ផ្អែកតាមសេចក្តីថ្លែងការណ៍រួម ដែលចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសលើកដំបូងរបស់ G7 នៅអាល្លឺម៉ង់កាលពីថ្ងៃសៅរ៍សប្តាហ៍មុន បានឲ្យដឹងថា សមាជិក G7 បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តជួយសម្រេចឲ្យបាននូវសន្តិភាពយូរអង្វែង កសាងអ៊ុយក្រែនដ៏រឹងមាំ និងមានវិបុលភាព។
ប្រមុខការទូត G7 ក៏បានបញ្ជាក់សាជាថ្មីអំពី តម្រូវការ អភិវឌ្ឍ ការធានា សន្តិសុខ ដ៏ រឹងមាំ ដើម្បីប្រាកដ ថា សង្រ្គាមនឹងមិនកើតឡើងម្តងទៀតឡើយ។ បន្ថែមលើនេះ ក្រុមរដ្ឋមន្ត្រីការបរទេស G7 ក៏បានផ្លាស់ប្តូរទស្សនៈគ្នា ជុំវិញបញ្ហាជម្លោះនៅតំបន់មជ្ឈិមបូព៌ា និងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
នាឱកាសនោះដែរ ក្រុមប្រទេស G7 ក៏បានថ្កោលទោសជំនួយរបស់ចិន ក៏ដូចជាជំនួយផ្នែកយោធាពីកូរ៉េខាងជើង និងអ៊ីរ៉ង់ដល់រុស្ស៊ីផងដែរ៕


ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា