អាមេរិក និងរុស្ស៊ីយល់ព្រមរក្សាទំនាក់ទំនងឆ្ពោះទៅរកជំនួបកំពូល Trump-Putin
វ៉ាស៊ីនតោន ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov និងប្រមុខការទូតអាមេរិក លោក Marco Rubio បានពិភាក្សាគ្នាតាមទូរស័ព្ទ និងបានឯកភាពរក្សាទំទាក់ទំទងគ្នា ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលទ្វេភាគី។
បើតាមក្រសួងការបទេសរុស្ស៊ី ប្រមុខការទូតទាំងពីរ បានបញ្ជាក់សារជាថ្មីអំពីការត្រៀមខ្លួនដើម្បីធ្វើការរួមគ្នា ក្នុងការស្ដារការសន្ទនារវាងប្រទេសទាំងពីរ ស្របតាមគោលនយោបាយដែលបានកំណត់ដោយលោកប្រធានាធិបតី។
ភាគីទាំងពីរត្រូវបានគេរាយការណ៍ថា បានសម្តែងការប្តេជ្ញាចិត្តរួមគ្នា ក្នុងការដោះស្រាយបញ្ហាអន្តរជាតិ រួមទាំងជម្លោះរុស្ស៊ី-អ៊ុយក្រែន និងស្ថានភាពពាក់ព័ន្ធនឹងប៉ាឡេស្ទីន។
ប្រទេសអេមីរ៉ាប់ អារ៉ាប់រួម និង អារ៉ាប់ប៊ីសាអ៊ូឌីត អាចជាជម្រើសទីតាំង ដែលលោក Trump និង លោក Putin គ្រោងជួបគ្នាជាលើកដំបូង តាំងពីមានសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នេះបើតាមការចេញផ្សាយរបស់កាសែត RT ដកស្រង់ប្រភពពី ទីភ្នាក់ងារព័ត៌មានរ៉យទ័រនាពេលថ្មីៗនេះ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា