ឯកឧត្តម លន់ សុធី ផ្សព្វផ្សាយលទ្ធផលមហាសន្និបាត គណៈ​កម្មា​ធិការកណ្តាល លើកទី៤៥ របស់គណបក្សប្រជាជន​កម្ពុជា នៅស្រុកស្រីស្នំ

(សៀមរាប)៖ ឯកឧត្តម លន់ សុធី សមាជិកគណៈកម្មាធិការ​កណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ​គណបក្ស ចុះមូលដ្ឋានស្រុកស្រីស្នំបានអញ្ជើញដឹកនាំ​ផ្សព្វ​ផ្សាយ​សេចក្តីជូនដំណឹងស្តីពីលទ្ធផល នៃសន្និបាត​គណៈ​កម្មា​ធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជា​ជន​កម្ពុជា នៅស្នាក់ការគណបក្សស្រុកស្រីស្នំ ខេត្តសៀមរាប ថ្ងៃទី១៥ ខែកុម្ភៈ ដោយមានការចូលរួមពីអនុប្រធាន សមាជិក សមាជិកា ក្រុមការងារចុះជួយមូលដ្ឋានស្រុក ឃុំ ភូមិ សរុប ១៥២រូប ។

ឯកឧត្តម លន់ សុធី បានអានខ្លឹមសារទាំងស្រុង នៃលទ្ធផល​សន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ដែលបានប្រារព្ធកាលពី​ថ្ងៃទី២៥-២៦ ខែមករា ឆ្នាំ២០២៥ នៅវិមាន ៧មករា ដោយបានបង្ហាញនូវលទ្ធផលជោគជ័យសំខាន់ៗជាច្រើន ដែលគណបក្សប្រជាជនកម្ពុជាសម្រេចបាន ក្នុងការបំរើជាតិ និងមាតុភូមិ ពិសេសបានធ្វើការអកសាង និងអភិវឌ្ឍប្រទេស​ជាតិ​អោយកាន់តែរីកចម្រើន។

ខ្លឹមសារនៃអង្គសន្និបាត បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការគ្រប់ថ្នាក់ គ្រប់ផ្នែក គ្រប់ក្រុមការងារគណបក្សចុះមូលដ្ឋាន រាជធានី ខេត្ត អង្គការយុវជន បណ្តាអង្គការមហាជនរបស់គណបក្ស មន្ត្រី និង សមាជិក សមាជិកាគណបក្សនៅគ្រប់មូលដ្ឋាន ដែលបានរួមសាមគ្គីយ៉ាងរឹងមាំជុំវិញគណៈកម្មាធិការកណ្តាល យកអស់កម្លាំងកាយ កម្លាំងចិត្ត ខិតខំអនុវត្តកម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ និងសេចក្តីសម្រេចនានា របស់គណបក្សឱ្យសម្រេចបានលទ្ធផលល្អលើគ្រប់ផ្នែក។

អង្គសន្និបាត បានសម្តែងនូវការដឹងគុណយ៉ាងជ្រាល​ជ្រៅបំផុត​ចំពោះបងប្អូនជនរួមជាតិនៅគ្រប់ទិសទី ដែលមានការជឿជាក់ និងការគាំទ្រយ៉ាងមុតមាំដល់​ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជារយៈពេល ៤៦ឆ្នាំកន្លងមកនេះ ធ្វើឱ្យគណបក្សមានលទ្ធភាពពេញលេញ​ក្នុងការបម្រើជាតិ និងប្រជាជន ប្រកបដោយជោគជ័យ ព្រមទាំងអំពាវនាវដល់បងប្អូនជនរួមជាតិទាំងមូល បន្តរួមសាមគ្គីគ្នាជាធ្លុងមួយដើម្បីសម្រេចសមិទ្ធផលធំៗថ្មីៗទៀត ក្នុងការកសាង និងការពារមាតុភូមិកម្ពុជា ឆ្ពោះទៅរកអនាគតដ៏រុងរឿងលើមាគ៌ា សន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍ ៕

ដោយ​ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner