Zelensky ចង់ទៅទីតាំងជំនួបពូទីន-ត្រាំ ឲ្យបានមុន

បរទេស ៖ មេដឹកនាំប្រទេស អ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយ កាលពីថ្ងៃអាទិត្យថា លោកគ្រោងនឹងធ្វើដំណើរ ទៅប្រទេស អារ៉ាប់ប៊ី សាអូឌីត នៅប៉ុន្មានថ្ងៃ ខាងមុខនេះ ជាប្រទេសដែលមេដឹកនាំអាមេរិក និងរុស្ស៊ី គ្រោងណាត់ជួបគ្នា។

លោក Zelensky បានប្រាប់បែបនេះ ក្នុងពេលដែលលោកបានទៅដល់ប្រទេស អេមីរ៉ាត អារ៉ាប់រួម សម្រាប់ដំណើរទស្សនកិច្ច ជាមួយនឹង «កម្មវិធីមនុស្សធម៌ ដ៏ធំមួយ» កាលពីថ្ងៃអាទិត្យ។

លោក Zelensky បាននិយាយ នៅលើ Telegram ថា «ដំណើរទស្សនកិច្ច ជាផ្លូវការ ជាមួយស្ត្រីទីមួយ ទៅកាន់ប្រទេស អារ៉ាប់រួម»។ លោកបាននិយាយ នៅសប្តាហ៍នេះថា លោកគ្រោងនឹងធ្វើទស្សនកិច្ច នៅប្រទេសផ្សេងៗទៀត ក៏ដូចជា ប្រទេសទួកគី និងអារ៉ាប៊ី សាអូឌីត ផងដែរ នៅប៉ុន្មានថ្ងៃខាងមុខនេះ។ ប៉ុន្តែ លោកបាននិយាយ កាលពីថ្ងៃសុក្រថា លោកគ្មានគម្រោងជួបជាមួយមន្ត្រីរុស្ស៊ី ឬ អាមេរិក នៅទីនោះទេ។

ទីក្រុងមូស្គូ និងវ៉ាស៊ីនតោន កំពុងរៀបចំសម្រាប់កិច្ចប្រជុំកំពូល រវាងមេដឹកនាំ ប្រទេសទាំងពីរ។
មន្ត្រីអនាមិក អះអាងថា លោក Donald Trump និងលោក Vladimir Putin អាចនឹងជួបគ្នា នៅចុងខែកុម្ភៈនេះ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner