លោកជំទាវ ពុំ ចន្ទីនី ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្តេជ្ញា ក្នុងការចូលរួម ចំណែកកាត់បន្ថយអាត្រាមរណៈរបស់មាតា និងទារក

(ភ្នំពេញ)៖ កិច្ចពិភាក្សាលើប្រធានបទ “ពង្រឹងភាពជាដៃគូរវាង​សេវាសុខាភិបាលសាធារណៈ និងសេវាឯកជន ដើម្បីលើក​កម្ពស់ គុណភាព នៃការថែទាំសុខភាព មាតា ទារក កុមារ និងយុវវ័យ” ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ក្នុងការចូលរួម ចំណែកកាត់បន្ថយ​អាត្រា​មរណៈ​របស់​មាតា និងទារក នៅក្នុងពេលសម្រាលឱ្យ ធ្លាក់ចុះទាប​កម្រិត​អប្បរមាបំផុត អប់រំផ្សព្វផ្សាយតាម​សហគមន៍​ឱ្យយកចិត្ត​ទុក​ដាក់ គាំពារ សុខភាពស្រ្តីជាមាតា និងកុមារ រួមទាំងការទប់​ស្កាត់ ការចម្លងមេរោគអេដស៍ មេរោគស្វាយ ថ្លើមប្រភេទបេ និងជំងឺផ្សេងៗទៀតពីម្តាយ​ទៅកូន ជាមួយនឹងការផ្សព្វផ្សាយ​ជូន​បងប្អូនជនរួមជាតិ​ពីវិធីសាស្រ្តជំនាញមានវិជ្ជាជីវៈក្នុងការ​ពង្រឹងសេវាសុខភាពបន្តពូជ សុខភាព មាតា ទារក កុមារ យុវវ័យ អាហារូបត្ថម្ភ ដើម្បីសុខមាលភាព ប្រជាជនតាមគោល​ដៅ​អភិវឌ្ឍន៍មាន​ចីរភាពឆ្នាំ២០៣០។

លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បាន លើក ឡើងបែបនេះក្នុងពិធីអបអរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២៥ នៅស្នាក់ការកណ្តាល ដែលរៀបចំឡើងនាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ។

សូមបញ្ជាក់ថា ៖ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេ ខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធាន អចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានអញ្ជើញ ធ្វើជា អ្នកសម្របសម្រួលកិច្ចពិភាក្សា និងមានអ្នកចូលរួម សរុបប្រមាណ ១៨០នាក់ មកពីស្នាក់ការកណ្តាល, សាខា, អ្នកស្ម័គ្រចិត្ត, យុវជនកាកបាទក្រហម មកពីសាកលវិទ្យាល័យ មេគង្គកម្ពុជា និងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner