Zelensky គំរាមមិនទទួលស្គាល់លទ្ធផលជំនួបត្រាំនិងពូទីន

បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា អ៊ុយក្រែននឹងមិនទទួលស្គាល់កិច្ចព្រមព្រៀង ដែលធ្វើឡើង ដោយគ្មានទីក្រុង Kyiv ចូលរួម នោះទេ។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា ទីក្រុង Kyiv មិនត្រូវបានជូនដំណឹង អំពីកិច្ចចរចា នាពេលខាងមុខ រវាងរុស្ស៊ី និងសហរដ្ឋអាមេរិក ហើយបន្ថែមថា អ៊ុយក្រែន «នឹងមិនទទួលស្គាល់» កិច្ចព្រមព្រៀងណាមួយ ដែលបានធ្វើឡើង ដោយគ្មានការចូលរួម ពីប្រទេសនេះទេ។

ថ្លែងនៅក្នុងទីក្រុង Abu Dhabi លោក Zelensky និយាយថា «អ៊ុយក្រែនមិនបានដឹងអ្វីសោះអំពីកិច្ចពិភាក្សា និង ហ៊ានវាយតម្លៃមុនថា ការចរចាណាមួយ អំពីអ៊ុយក្រែន ដោយគ្មានអ៊ុយក្រែនចូលរួម គឺស្មើនឹងគ្មានលទ្ធផល»។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ ដោយដកស្រង់សម្តី មន្ត្រីអនាមិកថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងសមភាគី អាមេរិក លោក ដូណាល់ ត្រាំ អាចនឹងជួបប្រជុំជាមួយគ្នា នៅប្រទេស អារ៉ាប៊ី សាអូឌីត នាចុងខែកុម្ភៈនេះ នេះបើតាមការចុះផ្សាយ របស់កាសែត RT៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner