អង់គ្លេសសន្យាជួយអ៊ុយក្រែនមួយឆ្នាំ ៣ពាន់លានដុល្លាររហូតដល់ឆ្នាំ ២០៣០

ឡុងដ៍ ៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ថ្មីៗនេះបាននិយាយថា លោកត្រៀមខ្លួនជាស្រេច ដើម្បីដាក់ពង្រាយកងទ័ពអង់គ្លេសនៅលើទឹកដីអ៊ុយក្រែន ប្រសិនបើចាំបាច់ ក៏ដូចជាជួយលុយ ៣ពាន់លានដុល្លារក្នុងមួយឆ្នាំរហូតដល់ឆ្នាំ ២០៣០។

ផ្អែកតាមសេចក្តីរាយការណ៍ពីកាសែត Daily Telegraph លោក Starmer បានអះអាងថា អង់គ្លេសត្រៀមខ្លួនរួចរាល់ហើយ ដើម្បីដើរតួនាំមុខគេក្នុងវិស័យការពារជាតិ និងសន្តិសុខរបស់អ៊ុយក្រែន រួមទាំងការប្តេជ្ញាចិត្តផ្តល់កញ្ចប់ជំនួយប្រហែល ៣.៨ពាន់លានដុល្លារក្នុងមួយឆ្នាំរហូតដល់ឆ្នាំ ២០៣០។

នេះជាលើកដំបូងហើយ ដែលលោក Starmer បាននិយាយយ៉ាងច្បាស់ថា លោកកំពុងពិចារណាដាក់ពង្រាយកងរក្សាសន្តិភាពរបស់អង់គ្លេសទៅកាន់អ៊ុយក្រែន។ លោក Starmer ក៏ធ្លាប់បានអះអាងថា អង់គ្លេសក៏មានឆន្ទៈចូលរួម កិច្ច ព្រម ព្រៀង សន្តិភាព អ៊ុយក្រែនផងដែរ។

ផ្អែកតាមប្រព័ន្ធផ្សព្វផ្សាយ មេដឹកនាំអង់គ្លេសរូបនេះ ត្រូវបានរំពឹងថា នឹងធ្វើដំណើរទស្សនកិច្ចទៅជួបប្រធានាធិបតីអាមេរិក លោក ដូណាលើ ត្រាំ នៅទីក្រុងវ៉ាស៊ីនតោន មុនដំណាច់ខែកុម្ភៈនេះ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner