ប្រឡាយថ្មីនៅឃុំទ្រានឹងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងបញ្ជៀសទឹកជំនន់នៃទីរួមស្រុកស្ទោង
កំពង់ធំ៖ការដ្ឋានជីកប្រឡាយមួយខ្សែ នៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ កំពុងដំណើរការយ៉ាងមមាញឹកដោយអ្នកជំនាញនៃក្រសួងធនធានទឹក និងឧតុនិយម ។

កាលពីពេលថ្មីៗនេះ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោកសាយ គឹមឡម អភិបាលស្រុកស្ទោង បានអញ្ជើញ ពិនិត្យមើលវឌ្ឍនភាពជីកប្រឡាយមួយខ្សែនេះ។

ប្រឡាយថ្មីនេះ មិនត្រឹមតែជាប្រព័ន្ធជារាស្រ្តស្រោចស្រពដ៏មានសក្តានុពលប៉ុណ្ណោះទេ តែក៏ជាប្រព័ន្ធរំដោះទឹកដ៏មានប្រសិទ្ធភាព ដែលអាចបញ្ជៀសជំនន់ទឹកស្ទឹងស្ទោង ហើយក៏ជាផ្លូវគមនាគមន៍ដ៏មមាញឹក សម្រាប់ប្រជាកសិករនៅក្នុងមូលដ្ឋានដឹកជញ្ជូនកសិផល ដែលអាចរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។

សូមជម្រាបថា ប្រឡាយថ្មីនេះមានប្រវែង ៥,៧២៧ម៉ែត្រ ,បាតក្រោម៣ម៉ែត្រ, មាត់លើ១២ម៉ែត្រ ផ្លូវសងខាងប្រឡាយម្ខាង ៤ម៉ែត្រ ដែលលាតសន្ធឹងគ្របដណ្ដប់លើ៤ភូមិ នៃឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ៕
ដោយ៖ ប៊ុន រដ្ឋា

