រដ្ឋមន្ត្រីការបរទេសអាមេរិក-រុស្ស៊ីជួបគ្នា ត្រៀមជំនួបកំពូល
អត្ថបទដោយ៖
លន់ សារ៉ាត
បរទេស ៖ នៅទីបំផុត! រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marcos Rubio និង រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានជួបទល់មុខគ្នា ជាលើកដំបូង ចាប់តាំងពី មេដឹកនាំប្រទេសទាំងពីរ បានទូរស័ព្ទណាត់គ្នាថា នឹងមានជំនួបកំពូល នាពេលឆាប់ៗ ខាងមុខនេះ។

ជំនួបរវាងប្រមុខកាទូតអាមេរិកនិងរុស្ស៊ី នៅថ្ងៃអង្គារនេះ បានប្រព្រឹត្តទៅ នៅក្នុងទីក្រុង Riyadh ប្រទេស អារ៉ាប់ប៊ី សាអ៊ូឌីត។
ក្នុងជំនួបនោះ ក៏មានមន្ត្រីជាន់ខ្ពស់ប្រទេសអារ៉ាប់ប៊ី សាអ៊ូឌីត ចូលរួមផងដែរ។ បើតាម AFP ជំនួបនេះ ធ្វើឡើង ដើម្បីស្តាទំនាក់ទំនងឡើងវិញ និងជាការចាប់ផ្តើមដំណើរការបញ្ចប់សង្គ្រាម នៅអ៊ុយក្រែន ដែលបានអូសបន្លាយ ៣ឆ្នាំមកហើយនោះ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត



លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ