Trump ចង់ឃើញបទឈប់បាញ់អ៊ុយក្រែននៅខែមេសា

វ៉ាស៊ីនតោន ៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រាប់មន្ត្រីអឺរ៉ុបថា ខ្លួនចង់ទទួលបានបទឈប់បាញ់អ៊ុយក្រែននៅត្រឹមបុណ្យ Easter ពោលគឺនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍បែបនេះ កាលពីថ្ងៃអាទិត្យ ដោយដកស្រង់សម្តីប្រភពពីមនុស្សដែលដឹងពីការសន្ទនាអំពីរឿងនេះ។ អត្ថបទនេះ ក៏បានដកស្រង់ប្រភពពីមនុស្សម្នាក់ទៀត ដែលបានរៀបរាប់ថា បទឈប់បាញ់អ៊ុយក្រែន មានឱកាសច្រើនដែលអាចនឹងសម្រេចបាននៅត្រឹមចុងឆ្នាំនេះ។

ពព័ព័ត៌មានសើបនេះលេចឡើងចំពេលដែលមន្ត្រីជាន់ខ្ពស់អាមេរិក និង រុស្ស៊ី ត្រត្រូវបានគេរាយការណ៍ថា នឹងជួបពិភាក្សាគ្នានៅអារ៉ាប៊ីសាអូឌីត ដើម្បីរៀបចំជំនួបកំពូលរវាងលោក Trump និងលោក Putin។

លោក Trump បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអាទិត្យសប្តាហ៍មុនថា លោកអាចនឹងជួបមេដឹកនាំរុស្ស៊ី លោក Putin ក្នុងពេលឆាប់ៗនេះ ដើម្បីពិភាក្សាអំពីបទឈប់បាញ់នៅអ៊ុយក្រែន។

ប៉ុន្តែអ៊ុយក្រែន និង បណ្តាប្រទេសអឺរ៉ុប បានសម្តែងការប្រឆាំងនឹងកិច្ចចរចាបទឈប់បាញ់ ដែលមិនរាប់បញ្ចូលអ៊ុយក្រែនជាភាគីពាក់ព័ន្ធ៕

ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner