ចាប់ពីម៉ោង ៦ ព្រឹក ដល់ម៉ោង ៦ ល្ងាច សន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
អត្ថបទដោយ៖
ង៉ាន់ ទិត្យ
(ភ្នំពេញ)៖ ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ព្រឹក ដល់ម៉ោង ៦ ល្ងាច ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ២៣.២២ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។
ពណ៌ខៀវ ៖ គុណភាពខ្យល់ល្អណាស់មាន ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តកែប ខេត្តព្រះសីហនុ ខេត្តក្រចេះ ខេត្តព្រះវិហារ ខេត្តមណ្ឌលគីរី ខេត្តកំពង់ស្ពឺ ខេត្តត្បូងឃ្មុំ ខេត្តបាត់ដំបង ខេត្តកំពង់ធំ ខេត្តកំពត ខេត្តស្ទឹងត្រែង ខេត្តប៉ៃលិន ខេត្តឧត្តរមានជ័យ រាជធានីភ្នំពេញ និងខេត្តកោះកុង ។
ពណ៌បៃតង ៖ គុណភាពខ្យល់ល្អមានខេត្តបន្ទាយមានជ័យ ខេត្តកំពង់ចាម ខេត្តកណ្តាល ខេត្តពោធិ័សាត់ និងខេត្តរតនគិរី
ពណ៌លឿង ៖ ខេត្តសៀមរាប។
ដោយ ៖ ង៉ាន់ ទិត្យ




ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។