នាយករដ្ឋមន្ត្រី ៖ យើងត្រូវការធនធានមនុស្ស ប្រើប្រាស់​បច្ចេក​វិទ្យា ដែលមានភាពជឿនលឿនឆាប់រហ័ស

(ភ្នំពេញ)៖ បច្ចេកវិទ្យាមានភាពជឿនលឿនឆាប់រហ័ស ដូច្នេះ ចាំបាច់ត្រូវតែមានធនធានមនុស្ស បើមិនដូច្នេះទេ យើងគ្មាន​ធនធានមនុស្ស ប្រើប្រាស់បច្ចេកវិទ្យានោះទេ ។ នេះជា​ការ​គូសបញ្ជាក់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នា​យក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធី​ប្រគល់​សញ្ញាបត្រ ជូនដល់និស្សិត សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និ​បាត​កោះពេជ្រ ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ប្រទេស​យើង​ត្រូវតែមានការអភិវឌ្ឍជាប្រចាំ ដើម្បី​ធ្វើ​ការប្រកួត​ប្រ​ជែង​គ្នា បើមិនដូច្នេះទេ ប្រទេស​អាចនឹង​ក្លាយជារបស់ហួសសុពល​ភាព ឬហួសដឺឡេជាមិនខាន ។

សម្តេចនាយករដ្ឋមន្រ្ដី ក៏បានលើកឡើងពីក្រុមហ៊ុន កុំព្យូទ័រ​មួយ មានឈ្មោះថា IBM មានភាពល្បីល្បាយ ប៉ុន្តែមកដល់​ពេល​នេះ ក្រុមហ៊ុននេះ បានបាត់ឈ្មោះហើយ តែទៅបង្កើត​ឈ្មោះ ដោយគុណភាពនៅតែល្អដូចឈ្មោះដើមអីចឹង ។

សម្ដេចបវរធិបតី បានបន្ដថា បច្ចេកវិទ្យា មានភាពជឿន​លឿន​ឆាប់រហ័ស ដូច្នេះ យើងចាំបាច់ ត្រូវតែមានមនុស្សមាន​ការអភិ​វឌ្ឍ បើមិនដូច្នេះទេ យើងគ្មានធនធានមនុស្ស ប្រើប្រាស់​បច្ចេក​វិទ្យានោះទេ ។

ជាមួយគ្នានោះ សម្តេច ក៏បានលើកឡើងពីការបំពាក់ បច្ចេកវិទ្យា នៅតាមមន្ទីរពទ្យបង្អែកខេត្ត ដែលការដាក់នេះ ចាំបាច់ ត្រូវមានអ្នកជំនាញ ក្នុងការគ្រប់គ្រងផងដែរ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner