Musk សន្យានាំអ្នកអវកាសជាប់គាំងមកផែនដីវិញ ក្នុងពេល៤សប្តាហ៍

បរទេស ៖ មហាសេដ្ឋីបច្ចេកវិទ្យាអាមេរិក លោក Elon Musk បាននិយាយថា បេសកកម្មវិលត្រឡប់មកផែនដីវិញ របស់អវកាសយានិក២នាក់ ដែលជាប់គាំង នឹងចាប់ផ្តើម ក្នុងរយៈពេល ៤សប្តាហ៍ទៀត។

លោក Elon Musk បាននិយាយថា បេសកកម្មរបស់ SpaceX ដើម្បីត្រលប់មកវិញ នូវអវកាសយានិក ឈ្មោះ Butch Wilmore និងឈ្មោះ Suni Williams ពីស្ថានីយ៍អវកាសអន្តរជាតិ នឹងចាប់ផ្តើម ក្នុងរយៈពេល១ខែទៀត នេះការថ្លែងជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump នៅក្នុងបទសម្ភាសន៍ ជាមួយទីភ្នាក់ងារព័ត៌មាន Fox News ដែលចាក់ផ្សាយ កាលពីថ្ងៃអង្គារ។

ថ្មីៗនេះ ប្រធានាធិបតីអាមេរិក បានស្នើឱ្យនាយកប្រតិបត្តិក្រុមហ៊ុន SpaceX រូបនេះ នាំយកអវកាសយានិករបស់ NASA ទំាំងពីរនាក់ នេះ មកកាន់ផែនដីវិញ បន្ទាប់ពីពួកគេបានជាប់គាំង នៅលើស្ថានីយអវកាសអន្តរជាតិ ISS ជិត២០០ថ្ងៃ។ លោក Donald Trump បានបង្ហោះសារ នៅលើវេទិកាសង្គម Truth Social ថា អវកាសយានិកដ៏ក្លាហាន ទាំងនេះ ស្ទើរតែត្រូវបានបោះបង់ចោល ដោយរដ្ឋបាល លោក Biden។

កន្លងមក ជើងហោះហើរត្រឡប់មកផែនដីវិញ ត្រូវបានពន្យារពេល ម្តងហើយម្តងទៀត ដោយសារបញ្ហាបច្ចេកទេស រួមបញ្ចូលគ្នា។ អវកាសយានិក Wilmore វ័យ៦១ឆ្នាំ និង Williams វ័យ៥៨ឆ្នាំ ត្រូវបានបញ្ជូនទៅកាន់ស្ថានីយអវកាស ISS តាមរយៈយាន Boeing Starliner កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំមុន៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner