ស្លាប់៣០នាក់ ករណីឡានធ្លាក់ជ្រោះនៅបូលីវី

បរទេស៖ ប៉ូលិស និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បាននិយាយថា រថយន្តក្រុងដឹកអ្នកដំណើរ មួយគ្រឿងបានធ្លាក់ចូល ទៅក្នុងជ្រោះ ជម្រៅ ៨០០ ម៉ែត្រ នៅភាគខាងត្បូង ប្រទេសបូលីវី បានសម្លាប់មនុស្ស យ៉ាងហោចណាស់ ៣០នាក់ និងរបួស ១៥នាក់ ។

ឧបទ្ទវហេតុនេះបានកើតឡើង នៅលើផ្លូវតូច ចង្អៀតមួយ រវាងទីក្រុង Potosi និង Oruro កាលពីថ្ងៃចន្ទ។

អាជ្ញាធរបាននិយាយថា មូលហេតុ អាចបណ្តាលមកពីការបើកបរ ក្នុងល្បឿនលឿន ដោយអ្នកបើកបរ មិនអាចគ្រប់គ្រងរថយន្តក្រុង ខណៈតំបន់ភ្នំ នៅទីនោះ មានខ្យល់ខ្លាំង។

នេះគឺជាគ្រោះថ្នាក់ចរាចរណ៍ ធ្ងន់ធ្ងរបំផុត ក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះ ក្នុងឆ្នាំនេះ។ របាយការណ៍ពីរដ្ឋាភិបាល បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ បានសម្លាប់មនុស្ស ជាមធ្យម ១,៤០០នាក់ ជារៀងរាល់ឆ្នាំ នៅក្នុងប្រទេស ដែលមានប្រជាជនប្រហែល ១២ លាននាក់ មួយនេះ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner