សម្តេចធិបតី៖ សូមកុំយករឿងនយោបាយមកលូកលាន់ក្នុង​កិច្ចការបច្ចេកទេស

ពាក់ព័ន្ធនឹងកិច្ចការព្រំដែន​, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ច្បាស់ថា “សូមកុំយករឿងនយោបាយ មកលូកលាន់ក្នុង​កិច្ចការបច្ចេកទេស” ដោយត្រូវ​ទុកឱ្យអ្នកបច្ចេកទេសធ្វើការ និងដោះស្រាយ ហើយយកមូល​ដ្ឋាន​ច្បាប់ជាគោលដើម្បីដោះស្រាយលើកិច្ចការព្រំដែន។ រឿងព្រំដែនមិនមែនជារឿងដែល​ងាយ​ស្រួលដោះស្រាយនោះទេ យើងគ្រប់គ្នាស្រឡាញ់ជាតិដូចគ្នា តែរាជរដ្ឋាភិបាលមានការទទួល​ខុសត្រូវបន្ថែមមួយទៀត គឺទទួលខុសត្រូវជាមួយប្រវត្តិសាស្ត្រ។

ការបញ្ជាក់របស់សម្តេចធិបតី ក្នុងពិធី​ប្រគល់សញ្ញាបត្រដល់និស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញបត្រ ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ថ្នាក់បណ្ឌិត​ និងបណ្ឌិតកិត្តិយសនៃសាកលវិទ្យាល័យអាស៊ី អឺរ៉ុប ចំនួន ២,៥៥១នាក់ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥។

សម្តេចធិបតីបានបន្តថា ក្នុងន័យនេះ រាជរដ្ឋាភិបាលមានកាតព្វ​កិច្ចក្នុងការដោះស្រាយ និងយកជាមូលដ្ឋាន នូវឯកសារ, ផែនទី, ច្បាប់, សន្ធិសញ្ញា​ពាក់ព័ន្ធ និងការចចារ តែ “កម្ពុជារក្សាសិទ្ធិក្នុងការការពារអធិបតេយ្យដោយប្រើ​ប្រាស់​​កម្លាំងយោធា ប្រសិនបើមានការឈ្លានពាន” ៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកផេកសម្តេចធិបតី ហ៊ុន ម៉ាណែត

ads banner