អ៊ីស្រាអែលនឹងចរចាបទឈប់បាញ់នៅហ្គាហ្សាដំណាក់កាលទី២ សប្តាហ៍នេះ
ហ៊្សេរុយសាឡឹម ៖ អ៊ីស្រាអែលនឹងចាប់ផ្តើមការចរចាក្នុងសប្តាហ៍នេះ ស្តីពីដំណាក់កាលទីពីរនៃកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា។
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Sa’ar បានប្រាប់សន្និសីទសារព័ត៌មានមួយនៅថ្ងៃអង្គារថា កិច្ចពិភាក្សានេះ នឹងរួមបញ្ចូលការផ្លាស់ប្តូរចំណាប់ខ្មាំងអ៊ីស្រាអែលដែលនៅសេសសល់ដែលត្រូវបានឃុំខ្លួននៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប និងអ្នកជាប់ឃុំប៉ាឡេស្ទីននៅក្នុងពន្ធនាគាររបស់អ៊ីស្រាអែល។
ប្រមុខការទូតអ៊ីស្រាអែលរូបនេះ បានគូសបញ្ជាក់ថា ការសម្រេចចិត្តបើកការចរចាដំណាក់កាលទីពីរ នៃកិច្ចព្រមព្រៀងបទឈប់បាញ់បីដំណាក់កាល ត្រូវបានធ្វើឡើងក្នុងអំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីសន្តិសុខអ៊ីស្រាអែលនកាលពីយប់ថ្ងៃចន្ទ ហើយថា វានឹងកើតឡើងក្នុងសប្តាហ៍នេះ។
ទីភ្នាក់ងារអង្គការសហប្រជាជាតិបានព្យាករថា ការកសាងតំបន់ហ្គាហ្សាឡើងវិញ អាចនឹងត្រូវចាយពេលដល់ទៅរាប់ទសវត្សរ៍ឯណោះ ពោលគឺ ៣៥០ឆ្នាំ បើសិនសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលជាជម្លោះធំបំផុតចាប់តាំងពីសង្គ្រាមលោកលើកទី២ បិទបញ្ចប់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន AP៕



ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា