ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បន្តឈានមុខជា «ទីកន្លែងធ្វើការដ៏ល្អ»
ភ្នំពេញ៖ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ត្រូវបានទទួលស្គាល់ជាផ្លូវការជា «ទីកន្លែងធ្វើការដ៏ល្អ» ឬ «Great Place to Work» ជាថ្មីម្តងទៀត ដែលនេះបានសបញ្ជាក់អំពីគោលជំហររបស់ក្រុមហ៊ុនក្នុងនាមជានិយោជកឈានមុខគេ ក្នុង ព្រះរាជាណាចក្រកម្ពុជា។ វិញ្ញាបនបត្រទីកន្លែងធ្វើការដ៏ល្អនេះ គឺជាការទទួលស្គាល់កម្រិតសកលសម្រាប់ឧត្តមភាពនៅ កន្លែងធ្វើការ ដែលផ្អែកទៅលើមតិយោបល់ និងការវាយតម្លៃទៅលើវប្បធម៌នៅកន្លែងធ្វើការ។ ការទទួលបានវិញ្ញាបន បត្រ ជាថ្មីនេះ ជាភាពជោគជ័យដ៏សំខាន់មួយទៀតនៅក្នុងដំណើរការរបស់ក្រុមហ៊ុនក្នុងរយៈពេល ៣០ ឆ្នាំនៅប្រទេសកម្ពុជា។

ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា នៅតែជាក្រុមហ៊ុនផលិតស្រាបៀរតែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលមានការ ទទួលស្គាល់ជាសកលនេះ ព្រមទាំងនៅតែបន្តជាកន្លែងធ្វើការដែលផ្តល់ឱ្យគ្រប់គ្នានូវអារម្មណ៍មួយដែលទទួល បានកម្មសិទិ្ធពេញលេញ ខណៈពេលដែលក្រុមហ៊ុនបន្តពង្រឹង និងបង្កើតកន្លែងធ្វើការមួយដែលនិយោជិតគ្រប់រូបមានអារម្មណ៍ថា ទទួលបានការគោរព និងផ្តល់តម្លៃ ដែលនេះជាស្តង់ដាខ្ពស់មួយដែលត្រូវបានកំណត់ក្នុងនាមជាក្រុមហ៊ុនអន្តរជាតិ និងមានការទទួលខុសត្រូវក្នុងឧស្សាហកម្មនេះ។

ទស្សនានូវភាពរីករាយ រូបរួមគ្នារបស់និយោជិតក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដើម្បីអបអរនូវសមិទ្ធផលមួយនេះ តាមរយៈទំព័រហ្វេសប៊ុកហ៊ិននីគែន ខេមបូឌា។
ក្រុមការងារមានមោទនភាពក្នុងការបង្កើតភាពរីករាយរួបរួមគ្នាដ៏ពិតប្រាកដមួយក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានគោលបំណងលើសពីការផលិតស្រាបៀរពោលគឺការបង្កើតនូវវប្បធម៌នៃការរួបរួមគ្នាដ៏ពិតប្រាកដមួយ។ លោកស្រី តេង សុផាន់ណា ប្រធានផ្នែកធនធានមនុស្សនៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានថ្លែងថា៖ «យើងបង្កើតការរួបរួមគ្នាជាធ្លុងមួយ ដើម្បីជំរុញពិភពលោកមួយកាន់តែប្រសើរ ហើយគោលបំណងមួយនេះគឺត្រូវចាប់ផ្តើមពីធនធានមនុស្សរបស់យើង។ យើងប្តេជ្ញាថានឹងបន្តបង្កើតនូវបរិយាកាសមួយដែលនិយោជិតរបស់យើងត្រូវបានផ្តល់តម្លៃ មានការគាំទ្រ និងត្រូវបានជំរុញដើម្បីបង្ហាញសក្តានុពលពេញលេញរបស់ពួកគេ»។
ជាមួយការប្តេជ្ញាមួយនេះ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា តែងតែបន្តវិនិយោគលើធនធានមនុស្សរបស់ខ្លួនតាមរយៈការបណ្តុះបណ្តាល ការអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ និងគំនិតផ្តួចផ្តើមអំពីសុខុមាលភាព។ អ្វីដែលធ្វើឱ្យ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា លេចធ្លោជាងគេនោះ គឺឱកាសដែលផ្ដល់ទៅឱ្យនិយោជិតទទួលបានបទពិសោធន៍អន្តរជាតិ និងបង្ហាញសមត្ថភាពខ្លួន នៅក្រុមហ៊ុនប្រតិបត្តិការរបស់ក្រុមហ៊ុន ហ៊ិននីគែន ទូទាំងពិភពលោក។
ជាក់ស្តែងចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២៤ និយោជិតចំនួន ១៨ នាក់ត្រូវបានផ្តល់ឱកាសឱ្យទៅធ្វើការនៅក្រៅប្រទេស ដូចជា ប្រទេសសិង្ហបុរី ហូឡង់ នូវែលសេឡង់ និងប៉ាពួញូហ្គីណេ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឡាវ និងវៀតណាមជាដើម ដែលនេះបានបង្ហាញពីការរីកចម្រើនធនធានមនុស្សរបស់កម្ពុជាដែលប្រកបដោយទេពកោសល្យនៅលើឆាកអន្តរជាតិ។
ម្យ៉ាងទៀត សម្រាប់និយោជិតរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ពួកគេមិនមែនគ្រាន់តែផ្តោតលើការ បំពេញកាតព្វកិច្ចប្រចាំថ្ងៃនៅកន្លែងការងារនោះទេ ប៉ុន្ដែពួកគេក៏មានមោទនភាពចំពោះតួនាទីរៀងៗខ្លួនផងដែរ។ ជាក់ស្តែង និយោជិត ៩២ ភាគរយបាននិយាយថា ពួកគេមានមោទនភាពដែលជាផ្នែកមួយនៃក្រុមហ៊ុន និងការរួមចំណែករបស់ក្រុមហ៊ុន នៅក្នុងសហគមន៍ដែលនៅជុំវិញ។
ភាពចម្រុះ សមធម៌ និងបរិយាបន្ន (DEI) ត្រូវបានរួមបញ្ចូលជានិច្ចនៅក្នុងវប្បធម៌ការងាររបស់ក្រុមហ៊ុនដោយជំរុញឱ្យមានការផ្ដល់តម្លៃ និងឱកាសស្មើៗគ្នាសម្រាប់និយោជិតគ្រប់រូប។
ការប្តេជ្ញាចិត្តនេះត្រូវបានឆ្លុះបញ្ចាំងតាមរយៈគំនិតផ្តួចផ្តើមមានដូចជា មជ្ឈមណ្ឌលថែទាំកុមារ កម្មវិធី «ស្ត្រីនៅផ្នែកលក់» និងការខិតខំប្រឹងប្រែងបន្តកសាងកម្លាំងការងារដែលទទួលយកភាពចម្រុះ ដោយមិនគិតពីភេទ ពូជសាសន៍ ឬសញ្ជាតិ ស្របទៅតាមផ្នត់គំនិត «ការយល់ឃើញចម្រុះ នឹងធ្វើឱ្យគុណភាពស្រាបៀរកាន់តែប្រណិត»។
សាមគ្គីភាព និងភាពរួបរួមគ្នាក្នុងចំណោមនិយោជិតទាំងអស់តែងតែមានជានិច្ចនៅ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា។ មិនថាការប្រារឰពិធីបុណ្យចូលឆ្នាំខ្មែរ បុណ្យអុំទូក ឬខួបលើកទី ៣០ របស់ ក្រុមហ៊ុននោះទេ និយោជិតទាំងអស់តែងតែមករួមគ្នាដើម្បីពង្រឹងចំណងមិត្តភាពរបស់ពួកគេ។ ក្រៅពីតួនាទី និងម៉ោងធ្វើការប្រចាំថ្ងៃ និយោជិតក៏បានចូលរួមយ៉ាងសកម្ម នៅក្នុងសហគមន៍ដោយពង្រឹងវប្បធម៌នៃការផ្តល់ និងចែករំលែកត្រឡប់មកវិញ ស្របតាមការប្តេជ្ញាចិត្តរយៈពេលវែងរបស់ក្រុមហ៊ុនក្នុងការ «ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ»។
លើសពីនេះនៅក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា សុវត្ថិភាពជាបេះដូងនូវរាល់ប្រតិបត្តិការទាំងអស់។ និយោជិត ៩៤ ភាគរយបានបញ្ជាក់ថា ពួកគេកំពុងតែធ្វើការក្នុងបរិយាកាសមួយដែលមានសុវត្ថិភាព។
