រុស្ស៊ីជោគជ័យទាំងលោក Trump និង លោក Putin មិនទាន់ជួបគ្នា

បរទេស៖ ជំនួបរវាងរដ្ឋមន្ត្រីការបរទេសអាមេរិក និង សមភាគីរស្ស៊ី បានបិទបញ្ចប់ ដោយផ្តល់ជោគជ័យមួយផ្នែកសម្រាប់រុស្ស៊ី បើទោះបីជាមិនទាន់មានជំនួបកំពូល Trump- Putin ខណៈដែលអឺរ៉ុបអាចមានឱកាសចូលរួមតុចរចាបញ្ហាអ៊ុយក្រែនឡើងវិញ ក្រោយពេលទទួលដំណឹងថា ត្រូវបានធីបចោល កាលពីពេលថ្មីៗនេះ។

បើតាមអត្ថបទវិភាគ របស់កាសែត CNN បានចេញផ្សាយ កាលពីថ្ងៃពុធថា កិច្ចចរចារវាងអាមេរិក និងរុស្ស៊ី ដែលទើបនឹងបញ្ចប់ នៅប្រទេសអារ៉ាប់ប៊ី សាអ៊ូឌីត បានផ្តល់ឱ្យទីក្រុងមូស្គូ នូវសេចក្តីរីករាយបំផុតអំពីរឿងនេះ ដោយសារតែ បង្ហាញពីសង្គ្រាមនៅអ៊ុយក្រែន ជាយូរមកនោះ គឺផ្តើមចេញពីវាយលុករបស់អង្គការណាតូ លើប្រទេសរុស្ស៊ី ហើយកិច្ចប្រជុំទ្វេភាគីនេះជួយ បន្តបំផុសគំនិត ដែល CNN អះអាងថាមិនពិតបែបនេះ បន្ថែមទៀត។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Skripal ក៏បានជជែកអំពីការដោះលែងអ្នកទោស ដែលបង្ហាញពីការជួសជុលទំនាក់ទំនង។ ប៉ុន្តែ លោក Zelensky ប្រធានាធិបតីអ៊ុយក្រែនវិញ បានសម្រេចចិត្តលុបចោលដំណើរទស្សនកិច្ច នៅប្រទេសអារ៉ាប់ ប៊ីសាអ៊ូឌីតវិញ ដោយដំបូងឡើយថា គ្រោងថាទៅ នៅថ្ងៃពុធនេះ។

ប៉ុន្មានថ្ងៃមុននេះ ឧត្តមសេនីយ Keith Kellogg បេសកជនទទួលបន្ទុកអ៊ុយក្រែននិងរុស្ស៊ី របស់ លោក Trump បាននិយាយ ថា អឺរ៉ុបនឹងមិនចូលរួមក្នុងកិច្ចចរចាសន្តិភាពលើអ៊ុយក្រែនទេ ដោយសារតែការខិតខំប្រឹងប្រែងការទូតមិនបានជោគជ័យក្នុងកំឡុង រលកទីមួយ នៃជម្លោះ ក្នុងឆ្នាំ២០១៥។ អឺរ៉ុបបានភ័យស្លន់ស្លោ ហើយចាប់ផ្តើមធ្វើផែនការរបស់ខ្លួន។ ប៉ុន្តែ ៧២ ម៉ោងក្រោយមក រដ្ឋបាល Trump ចង់ប្រាប់ថា អឺរ៉ុបនៅតែសំខាន់ ហើយគេរំពឹងថា នឹងល្អឡើងវិញ ក្នុងពេល នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer ជួប លោក Trump នៅសប្តាហ៍ក្រោយ នៅទីក្រុងវ៉ាស៊ីនតោន។

យ៉ាងណាមិញ កង្វះកិច្ចព្រមព្រៀងរហ័ស, ការខឹងសម្បារ និងការថប់អារម្មណ របស់អឺរ៉ុប កាលពីសប្តាហ៍មុន គឺជាផលប្រយោជន៍របស់ លោក ពូទីន ដោយនៅពេលនោះ អឺរ៉ុបបានឮរដ្ឋមន្ត្រីការពារជាតិអាមេរិក និយាយថា អាមេរិកលែងជាអ្នកធានាសន្តិសុខ នៅអឺរ៉ុប ទៀតហើយ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner