មេដឹកនាំអាហ្សង់ទីនឲ្យកាដូរ «រណាកាត់ឈើ» ទៅ Elon Musk

បរទេស ៖ ប្រធានាធិបតី ប្រទេសអាហ្សង់ទីន លោក Milei បានប្រគល់ជូនរណាកាត់ឈើ មួយគ្រឿង ដល់ លោក មហាសេដ្ឋី Elon Musk។

ប្រធានាធិបតីអាហ្សង់ទីន លោក Javier Milei បានបង្ហោះវីដេអូមួយ នៅលើគណនី X របស់លោក ដែលបង្ហាញថា លោកផ្តល់អំណោយដល់ លោក Elon Musk នូវរណាកាត់ឈើ មួយគ្រឿង។

មេដឹកនាំស្តាំនិយម របស់ប្រទេសអាហ្សង់ទីន រូបនេះ នៅពេលឡើងកាន់អំណាច ក៏ធ្លាប់បានកាន់រណាកាត់ឈើ បែបនេះដែរ បង្ហាញពីនិមិត្តរូបនៃផែនការរបស់លោក ក្នុងការស្តារឡើងវិញ នូវ ផ្នែកសារពើពន្ធ។

ក្រោយមក លោក Milei បានបង្ហាញនិងប្រគល់អំណោយនេះ ដល់លោក Musk នៅលើឆាក នៅឯសន្និសីទសកម្មភាពនយោបាយ អភិរក្សនិយម ហៅកាត់ CPACនៅជិតទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃព្រហស្បតិ៍។

ក្នុងជំនួប នាពេលនោះ លោក Musk បាននិយាយអំពីការខិតខំប្រឹងប្រែងកាត់បន្ថយការចំណាយរបស់លោក ដែលលោកមើលឃើញថា លោកមានទំនួលខុសត្រូវ លើផ្នែកជំនួយរបស់សហរដ្ឋអាមេរិក ដល់ប្រទេសក្រីក្របំផុត ក្នុងពិភពលោក និងបណ្តេញបុគ្គលិកសហព័ន្ធ រាប់ពាន់នាក់ ដោយអះអាង ថា «យើងកំពុងព្យាយាម ធ្វើរឿងល្អៗ»៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner