ព្រឹទ្ធសភាអាមេរិកគាំទ្រមេ FBI ថ្មី ដែលស្និទ្ធនឹងត្រាំ

បរទេស ៖ ព្រឹទ្ធសភាអាមេរិក បានបញ្ជាក់ថា លោក Kash Patel ដែលជាមនុស្សស្មោះត្រង់នឹងលោក Trump ក្លាយជាប្រធានការិយាល័យស៊ើបអង្កេតសហព័ន្ធ របស់អាមេរិក ហៅកាត់ FBI។

ព្រឹទ្ធសភាអាមេរិក ដែលគ្រប់គ្រង ដោយគណបក្សសាធារណរដ្ឋ កាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាក់ពីតួនាទីរបស់លោក Kash Patel ដែលជាអ្នកស្មោះត្រង់ដ៏មុតមាំ និងធ្លាប់បានគម្រាមថា នឹងតាមឲ្យជាប់នូវសត្រូវនយោបាយ របស់លោកប្រធានាធិបតី Donald Trump ក្នុងនាមជានាយក FBI ដែលជាទីភ្នាក់ងារអនុវត្តច្បាប់កំពូល របស់ប្រទេស។

ការតែងតាំងបុរស វ័យ ៤៤ ឆ្នាំ រូបនេះ បានបង្កឱ្យមានការប្រឆាំង ដ៏ខ្លាំងក្លា ប៉ុន្តែនៅទីបំផុត ការប្រឆាំងឥតប្រយោជន៍ ពីគណបក្សប្រជាធិបតេយ្យ ដោយសារ ត្រូវបានអនុម័ត ដោយសម្លេង ៥១ ទល់ នឹង ៤៩។

លោក Patel តាមរយៈសេចក្តីថ្លែងការណ៍មួយ នៅលើ X បាននិយាយថា «ប្រជាជនអាមេរិកសមនឹងទទួលបាន FBI ដែលមានតម្លាភាព គណនេយ្យភាព និងប្តេជ្ញាចិត្តចំពោះយុត្តិធម៌»។

លោកបានបន្ថែមថា «នយោបាយនៃប្រព័ន្ធយុត្តិធម៌របស់យើង បានលុបបំបាត់ការទុកចិត្តរបស់សាធារណជន ប៉ុន្តែ វាត្រូវបញ្ចប់ នៅថ្ងៃនេះ..បេសកកម្មរបស់ខ្ញុំ ក្នុងនាមជានាយក គឺច្បាស់ណាស់ កសាងទំនុកចិត្តឡើងវិញ នៅក្នុង FBI»៕

លោកបានបន្តថា «ហើយចំពោះអ្នកដែលចង់ធ្វើបាបជនជាតិអាមេរិក សូមពិចារណា ពីការព្រមានរបស់អ្នក…យើងនឹងតាមប្រមាញ់អ្នក នៅគ្រប់ជ្រុង នៃភពផែនដីនេះ»។

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner