Zelensky ៖ ពិភពលោកប្រឈមនឹងជម្រើស «ពូទីន ឬ សន្តិភាព»

បរទេស៖ មេដឹកនាំប្រទេសអ៊ុយក្រែន លោក Zelensky បាននិយាយថា ពិភពលោកប្រឈមមុខនឹងជម្រើស ថាតើ «នៅជាមួយពូទីន» ឬ «នៅជាមួយសន្តិភាព»។

ប្រធានាធិបតី នៃប្រទេសអ៊ុយក្រែន លោក Volodymyr Zelensky និយាយថា ពិភពលោកប្រឈមមុខនឹងជម្រើស នៃការនៅជាមួយ លោក វ្ល៉ាឌីមៀ ពូទីន របស់រុស្ស៊ី ឬ រស់នៅដោយសន្តិភាព បន្ទាប់ពីលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ហាក់បានផ្តល់ភាពកក់ក្តៅ ដល់ទីក្រុងមូស្គូ ដែលបានធ្វើឱ្យអឺរ៉ុប និងក្រុងគៀវ ភ្ញាក់ផ្អើល។

លោក Zelensky បាននិយាយ នៅក្នុងសុន្ទរកថាប្រចាំថ្ងៃ របស់លោកថា «អនាគត មិនមែនជាមួយ ពូទីន ទេ ប៉ុន្តែ ត្រូវមានសន្តិភាព..ហើយវាគឺជាជម្រើស សម្រាប់មនុស្សគ្រប់គ្នា នៅក្នុងពិភពលោក និង សម្រាប់អ្នកដែលមានអំណាច – ដើម្បីនៅជាមួយពូទីន ឬ ជាមួយសន្តិភាព។ យើងគួរតែជ្រើសរើសសន្តិភាព។ ខ្ញុំសូមអរគុណអ្នកគ្រប់គ្នា សម្រាប់ការគាំទ្រ»។

ការលើកឡើងបែបនេះ ក្រោយពេលដែលប្រមុខកាទូតអាមេរិកនិងរុស្ស៊ីបានជួបគ្នា នៅប្រទេសអារ៉ាប់ប៊ី សាអ៊ូឌីត ដោយគេជឿថា ជាការត្រៀមឲ្យមានជំនួបកំពូល រវាងលោកប្រធានាធិបតី Trump និង លោកប្រធានាធិបតីរុស្ស៊ី Putin នាចុងខែកុម្ភៈនេះ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner