ក្រុមហ៊ុនពាណិជ្ជកម្មស្រូវអង្ករខ្នាតអន្តរជាតិ មួយ ចង់ជួយសម្រួលទីផ្សារស្រូវអង្ករក្នុងប្រទេសកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួង បានទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុន OLAM International Limited កសិកម្ម ។

ក្រុមហ៊ុន OLAM International Limited កសិកម្មគឺជាក្រុមហ៊ុនពាណិជ្ជកម្មស្រូវអង្ករខ្នាតអន្តរជាតិមួយ មានគោលបំណងចង់ជួយសម្រួលទីផ្សារស្រូវអង្ករក្នុងប្រទេសកម្ពុជា ជួយកាត់បន្ថយថ្លៃដើមផលិត បង្កើនប្រាក់ចំណេញ និងថ្លៃកសិផលជូនប្រជាកសិករ ។

ក្នុងជំនួបនេះដែរ មានគោលដៅក្នុងការកំណត់ពីរបៀបរបប នៃការផលិតដើម្បីទទួលបានតម្លៃបន្ថែមខ្ពស់ កាត់បន្ថយការប្រើប្រាស់ធាតុចូលកសិកម្ម ផលិតកម្មមានគុណភាពខ្ពស់ ធានាទីផ្សារចេញពីការអនុវត្តកសិកម្មល្អ(GAP)។ លើសពីនេះ ការអនុវត្តកសិកម្មល្អទ្រង់ទ្រាយធំ បានបម្រើផលប្រយោជន៍ជាច្រើនដល់កសិករ ក្នុងរៀបចំសហគមន៍កសិកម្មទំនើប ទទួលបានបច្ចេកទេសទំនើបៗ កាត់បន្ថយការបំភាយកាបូន និងទទួលបានប្រាក់ចំនេញខ្ពស់ ។

ឯកឧត្តមរដ្ឋមន្ត្រី បន្តថា ការងារនេះមានការសហការជាមួយដៃគូអភិវឌ្ឍន៍នានាដូចជាស្ថានទូតអាល្លឺម៉ង់ អង្គការ (GIZ) ហើយគម្រោងនឹងរៀបចំជាសហគមន៍ធំធ្វើស្រែគំរូ ដោយអនុវត្តវិធីសាស្រ្តការអនុវត្តកសិកម្មល្អ និងកាត់បន្ថយការប្រើប្រាស់ធាតុចូលកសិកម្ម ៕

ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner