សម្តេចធិបតី ៖ ក្រុមហ៊ុន BVLGARI រៀបចំកម្មវិធីរាត្រីសមោសរនៅប្រាសាទបាយ័ន ដោយសារក្រុមហ៊ុនមានមានភាពជឿជាក់មកសមត្ថភាព ស្ថិរភាព និងសន្តិសុខសណ្ដាប់ធ្នាប់ល្អរបស់កម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ដោយសារក្រុមហ៊ុន BVLGARI ដែលជាម៉ាកយីហោគ្រឿងអលង្ការយ៉ាងល្អប្រណិត និងល្អឯក ដ៏ល្បីលំដាប់ពិភពលោក មករៀបចំតាំងពិព័រណ៍នូវគ្រឿងអលង្ការប្រណិតៗ នៅកម្ពុជា រួមទាំងនាំមកនូវតារាល្បីៗនៅលើពិភពលោក ដោយសារក្រុមហ៊ុនមានមានភាពជឿជាក់មកសមត្ថភាព ស្ថិរភាព និងសន្តិសុខសណ្ដាប់ធ្នាប់ល្អរបស់កម្ពុជា ព្រមទាំងកិត្តិសព្ទដ៏ល្បីល្បាញរបស់តំបន់រមណីយដ្ឋានអង្គរ ដែលជាតំបន់ទេសចរណ៍ដែលមានភាពទាក់ទាញបំផុតមួយនៅក្នុងចំណោមរមណីយដ្ឋានល្បីៗនៅលើពិភពលោក។

ក្រុមហ៊ុន BVLGARI ដែលជាម៉ាកយីហោគ្រឿងអលង្ការយ៉ាងល្អប្រណិត និងល្អឯក ដ៏ល្បីលំដាប់ពិភពលោក បានរៀបចំកម្មវិធីរាត្រីសមោសរ (Gala Dinner) ឈ្មោះថា BVLGARI AETERNA ដើម្បីបង្ហាញម៉ូតផលិតផលរបស់ខ្លួន នៅប្រាសាទបាយ័ន ក្នុងខេត្តសៀមរាប៕

ដោយ៖ពលជ័យ

រូបភាព៖ហ្វេសប៊ុកផេកសម្តេចធិបតី ហ៊ុន ម៉ាណែត

ads banner