បទបញ្ជាប្រតិបត្តិដែលប្រធានាធិបតីអាមេរិក លោក Donald Trump បានចុះហត្ថលេខា ក្រោយលោកបានស្បថចូលកាន់តំណែងកាលពីថ្ងៃទី២០ មករានេះ រួមមាន៖

១. លើកលែង និងបន្ធូរបន្ថយទោសឱ្យជនដែលត្រូវចោទក្នុងការវាយប្រហារវិមានសភានាថ្ងៃទី០៦ មករា ២០២១

២. ចាត់វិធានការទៅលើបញ្ហាជនអន្ដោប្រវេសន៍ខុសច្បាប់នៅព្រំដែនអាមេរិក-ម៉ិកស៊ិក

៣. ដកខ្លួនចេញពីអង្គការសុខភាពពិភពលោក

៤. ដកខ្លួនចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស

៥.ពន្យាពេលការបិទ TikTok ក្នុងអាមេរិក​រយៈពេល ៧៥ថ្ងៃ

៦. បង្កើតគោលនយោបាយថាមពល

៧. បង្កើតទីភ្នាក់ងារប្រសិទ្ធភាពរដ្ឋាភិបាល ដែលដឹកនាំដោយមហាសេដ្ឋីលំដាប់ពិភពលោក លោក Elon Musk

៨. ផ្អាកការជ្រើសរើសបុគ្គលិកសហព័ន្ធបន្ថែម ហើយបុគ្គលិករដ្ឋទាំងអស់ត្រូវត្រលប់មកធ្វើការនៅក្នុងការិយាល័យវិញ

៩. កំណត់យកភេទ២តែប៉ុណ្ណោះ គឺភេទស្រី និងប្រុស

១០. ផ្លាស់ប្ដូរឈ្មោះឈូងសមុទ្រម៉ិកស៊ិក (Gulf of Mexico) ទៅជាឈូងសមុទ្រអាមេរិកវិញ (Gulf of America)

ប្រភព៖ CNA,

#ams1minute

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner