NASA និង SpaceX គ្រោងចាប់ផ្តើមបេសកកម្មថ្មីចំនួនពីរក្នុងគ្រាប់រ៉ុក្កែតតែមួយ

វ៉ាស៊ីនតោន ៖ អង្គការ NASA និងក្រុមហ៊ុន SpaceX បានកំណត់គោលដៅយកថ្ងៃសុក្រសប្តាហ៍ក្រោយនេះ ចាប់ផ្តើមបេសកកម្មថ្មីចំនួនពីរនៅលើរ៉ុក្កែតតែមួយ ដើម្បីសិក្សាពីភពកាឡាក់ស៊ីនិងសង្កេតមើល corona ឬ ស្រទាប់បរិយាកាស របស់ព្រះអាទិត្យ។

បេសកកម្មទីមួយ ហៅកាត់ថា SPHEREx មានគោលបំណងសិក្សាស្វែងរកធាតុផ្សំសំខាន់ៗសម្រាប់ជីវិតរស់នៅក្នុងភពកាឡាក់ស៊ីរបស់មនុស្សលោក នេះបើយោងតាមការបញ្ជាក់របស់អង្គការណាសា។

លើសពីនេះ បេសកកម្ម SPHEREx ក៏នឹងចូលទៅក្នុងគន្លងជុំវិញផែនដី ហើយបង្កើតផែនទីនៃផ្ទៃមេឃទាំងមូលជារូបភាព 3D ដោយចាប់យករូបភាពគ្រប់ទិសទី ដូចជាការស្កែនមើលផ្នែកខាងក្នុងនៃពិភពលោក។

បេសកកម្មទីពីរ ហៅកាត់ថា PUNCH មានគោលបំណងសង្កេតមើល Corona ឬស្រទាប់បរិយាកាសរបស់ព្រះអាទិត្យ។

PUNCH គឺជាក្រុមតារានិករនៃផ្កាយរណបតូចៗចំនួន ៤ ដែលធ្វើដំណើរទៅកាន់គន្លងផែនដីទាប ដើម្បីអង្កេតជាសកលដោយប្រើរូបភាព 3D នៃ corona របស់ព្រះអាទិត្យ ព្រមទាំងសិក្សាពីរបៀបដែលម៉ាស់ និងថាមពលនៅទីនោះ ក្លាយជាខ្យល់ព្រះអាទិត្យ នេះបើយោងតាមការបញ្ជាក់របស់អង្គការណាសា៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner