កម្ពុជាអញ្ជើញពេទ្យថៃមកចែករំលែកបទពិសោធន៍ពីបញ្ហារោគស្រ្តី និងសុខភាពស្រ្តីដោយឥតគិតថ្លៃជូនប្រជាជនខ្មែរ

ភ្នំពេញ ៖ ភ្នាក់ងារបញ្ជូនអ្នកជំងឺទៅព្យាបាលនៅក្រៅប្រទេស CMS-Cam Medical Services បានសហការជាមួយមន្ទីរពេទ្យអន្តរជាតិ BNH មកពីប្រទេសថៃ រៀបចំសិក្ខាសាលាពិគ្រោះយោបល់សុខភាពដោយឥតគិតថ្លៃជូនដល់ប្រជាជនកម្ពុជា លើប្រធានបទសុខភាពដ៏សំខាន់ ស្តីពីបញ្ហារោគស្រ្តី និងសុខភាពស្រ្តី នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅអាគារ TKK Biz ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សិក្ខាសាលានេះ មានការអញ្ជើញធ្វើបទបង្ហាញដោយលោកវេជ្ជបណ្ឌិតស្រីវេជ្ជបណ្ឌិត Kunthida Rithirangsriroj ឯកទេសជំនាញរោគស្រ្តី នៃមន្ទីពេទ្យអន្តរជាតិ BNH ទីក្រុងបាងកក ប្រទេសថៃ។ ថ្លែងក្នុងពិធីនេះ អ្នកគ្រប់គ្រងទូទៅរបស់ទីភ្នាក់ងារ CMS-Cam Medical Services បានមានប្រសាសន៍ថា ភ្នាក់ងារ CMS បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់សុខភាពដោយឥតគិតថ្លៃនេះជាច្រើនលើកមកហើយ ដោយលើកយកប្រធានបទទាក់ទងនឹងសុខភាពផ្សេងៗគ្នា។ គោលបំណងនៃការរៀបចំសិក្ខាសលានេះ គឺដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងសុខភាពជូនដល់ប្រជាពលរដ្ឋខ្មែរបានស្វែងយល់បន្ថែមទៀតព្រោះថាសុខភាពជារឿងសំខាន់ណាស់សម្រាប់ បុគ្គលម្នាក់ៗ ជាពិសេសលើកនេះយើងបានលើកយកប្រទធានបទដ៏សំខាន់ទាក់ទងបញ្ហារោគស្រ្តី និងសុខភាពស្ត្រី។

តាមរយៈសិក្ខាសាលានេះ ប្រជាជនដែលចូលរួមនឹងទទួលបាននូវចំណេះដឹងថ្មីៗបន្ថែមទៀត ក្នុងការថែទាំសុខភាពរបស់ពួកគាត់ ហើយក្នុងករណីដែលបងប្អូនស្រ្តីដែលមកចូលរួមកក្នុងកម្មវិធីនេះ គាត់មានចម្ងល់ ឬសង្ស័យថាសុខភាពគាត់មានបញ្ហាមិនប្រក្រតីណាមួយ គាត់អាចធ្វើការពិគ្រោះយបល់ដោយផ្ទាល់ជាមួយវេជ្ជបណ្ឌិតឯកទេសក្នុងពេលនេះតែម្តង ដែលការប្រឹក្សាបញ្ហាសុខភាពនៅពេលនេះមិនមានការគិតថ្លៃនោះទេ។ លើបញ្ហារោគស្រ្តីនេះ លោកស្រីវេជ្ជបណ្ឌិត Kunthida Rithirangsriroj ឯកទេសជំនាញរោគស្រ្តី នៃមន្ទីពេទ្យអន្តរជាតិBNH ទីក្រុងបាងកក ប្រទេសថៃ បានធ្វើបទបង្ហាញលើបញ្ហាសំខាន់ចំនួន៣គឺបញ្ហាដុំសាច់ស្បូន, ដុំគីសដៃស្បូន និងជំងឺមហារីក។

លោកស្រីវេជ្ជបណ្ឌិតបានបង្ហាញផងដែរពីរោគសញ្ញា វិធីថែទាំសុខភាព បច្ចេកទេសថ្មីៗក្នុងព្យាបាល និងផ្តល់ដំបូន្មានដល់បងប្អូនស្រ្តីធ្វើការពិនិត្យសុខភាពអោយបានទៀងទាត់ ដោយលោកស្រីបានមានប្រសាសន៍ថា ការរកឃើញសញ្ញាដំបូងនៃជំងឺអាចធ្វើអោយយើងមានឳកាសព្យាបាលបាន អត្រាជាសះស្បើយរហូតដល់៩០%។ កម្មវិធីពិគ្រោះយោបល់សុខភាពនេះមានការចាប់អារម្មណ៍យ៉ាងច្រើនពីអ្នកចូលរួម ជាពិសេសបងប្អូនស្រ្តី ដោយបានលើកឡើងជាសំណួរយ៉ាងផុសផុល៕

អត្ថបទ ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner