រុស្ស៊ីបញ្ចេញដ្រូនវាយប្រហារទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានក្នុងសង្គ្រាមអ៊ុយក្រែន

គៀវ ៖ មន្ត្រីអ៊ុយក្រែននិយាយថា រុស្ស៊ីបានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ឬដ្រូនក្នុងទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានប្រឆាំងអ៊ុយក្រែន កាលពីយប់ថ្ងៃសៅរ៍។

យោងតាមអ្នកនាំពាក្យទីបញ្ជាការកងទ័ពអាកាសអ៊ុយក្រែន លោក យូរី អ៊ីកណាត បាឲ្យដឹងថា រុស្ស៊ីបានបង្កើតកំណត់ត្រាថ្មី ដោយប្រើយន្តហោះដ្រូនផលិតដោយអ៊ីរ៉ង់វាយប្រហារខ្នាតធំក្នុងពេលតែមួយ។

ក្នុងនោះយន្តហោះដ្រូន ១៣៨គ្រឿងត្រូវបានបាញ់ទម្លាក់ ខណៈ ១១៩គ្រឿងទៀតបានបាត់ខ្លួនបន្ទាប់ពីការវាយប្រហារ ប៉ុន្តែជាសំណាងល្អ ពួកវាមិនបានបង្កការខូចខាតធ្ងន់ធ្ងរ ឬមនុស្សស្លាប់ឡើយ។

ទោះបីជាយ៉ាងណា សេវាសង្គ្រោះបន្ទាន់បានរាយការណ៍ថា ការវាយប្រហារដោយយន្តហោះដ្រូនរុស្ស៊ី បានបណ្តាលឱ្យមានការបំផ្លិចបំផ្លាញ និងអគ្គីភ័យឆាបឆេះនៅក្នុងតំបន់ជាច្រើនស្ទើរពេញមួយយប់។ ការវាយប្រហារនេះកើត ឡើង នៅ មុន ខួប ៣ឆ្នាំនៃ សង្គ្រាមរុស្ស៊ី -អ៊ុយក្រែន។

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner