ប្រជាពលរដ្ឋជាងបួនពាន់គ្រួសារនៅ ស្រុកសាមគ្កីមានជ័យបានទទួលវិញ្ញាបនបត្រសម្គាល់អចលនៈវត្ថុ
កំពង់ឆ្នាំង៖បណ្ណសម្គាល់ម្ចាស់អចលនវត្ថុចំនួន៩ ៨២៥បណ្ណ ស្មើនឹង ៤ ១៩៩ គ្រួសាររស់នៅចំនួន ៥ ភូមិ នៃឃុំសេដ្ឋីស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ត្រូវបានប្រគល់ជូនដល់ប្រជាពលរដ្ឋក្នុងស្រុកសាមគ្គីមានជ័យកាលពីព្រឹកថ្ងៃទី២៤ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមការអញ្ជើញចូលរួមរបស់ឯកឧត្តម ឆាយ ឬទ្ឋិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ និងជាអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលមូលដ្ឋានខេត្តកំពង់ឆ្នាំង។

តាមការបញ្ជាក់របស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ផែនការវាស់វែងដីធ្លីក្នុងខេត្តកំពង់ឆ្នាំង នឹងត្រូវវាស់បញ្ចប់នៅខែមីនាខាងមុខ ខណៈផ្ទៃដីពុំទាន់វាស់វែងនៅសេសសល់ប្រមាណ៥ភាគរយ។

ក្នុងឱកាសនេះឯកឧត្តមរដ្ឋមន្ត្រី ឆាយ ប្ញទ្ធីសែន បានជំរុញដល់មន្ត្រីអនុវត្តបច្ចេកទេស វាស់វែង សូមបន្តយកចិត្តទុកដាក់ជំរុញការងារវាស់វែងឱ្យបានបញ្ចប់តាមផែនការកំណត់ ។ សូមបន្តចូលរួមអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ៕
ដោយ៖សុខ គឹមសៀន

