Putin បន្នន់បន្តិច ប្រាប់ឲ្យអឺរ៉ុបចូលតុចរចាបាន
បរទេស ៖ មេដឹកនាំប្រទេសរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ហាក់បានបន្ទន់បន្តិច ដោយបាននិយាយថា អឺរ៉ុបអាចចូលរួម ក្នុងកិច្ចចរចា លើបញ្ហាអ៊ុយក្រែនបាន ហើយលោកបានស្តីបន្ទោសថា «ការអាចនេះ» មានលទ្ធភាព តាំងពីយូរមកហើយ តែ អឺរ៉ុបទេ ដែលមិនចង់ចរចាជាមួយរុស្ស៊ី។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និយាយថា ប្រជាជនអឺរ៉ុប អាចចូលរួមក្នុងការចរចា ស្តីពីជម្លោះអ៊ុយក្រែន ជាមួយទីក្រុងម៉ូស្គូបាន ជាការលើកឡើង អំឡុងការអត្ថាធិប្បាយ ទៅកាន់ទូរទស្សន៍រដ្ឋរុស្ស៊ី កាលពីថ្ងៃចន្ទ។ លោក ពូទីន ថែមទាំង បានស្តីបន្ទោស អឺរ៉ុបចំពោះការ «បដិសេធមិនធ្វើទំនាក់ទំនង ជាមួយយើង» ក្រោមគំនិតដ៏វែងឆ្ងាយ នៃការធ្វើឱ្យមានការបរាជ័យ ចាញ់ប្រទេសរុស្ស៊ី នៅលើសមរភូមិ។
ការលើកឡើងរបស់លោក ពូទីន បែបនេះ បានធ្វើឡើង ក្រោយពេលមានដំណឹងថា អឺរ៉ុប ត្រូវបានផាត់ចោលទាំងរុស្ស៊ី និងអាមេរិក មិនឲ្យចូលរួមតុចរចា រវាងមេដឹកនាំអាមេរិកលោក ដូណាល់ ត្រាំ និង លោក ពូទីន ដែលគ្រោងធ្វើឡើង នាពេលឆាប់ៗ ខាងមុខនេះ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត