អ៊ុយក្រែន និងអាមេរិក ជិតឈានដល់កិច្ចព្រមព្រៀងរ៉ែកម្រដំណាក់កាលចុងក្រោយ

កៀវ ៖ មន្ត្រីជាន់ខ្ពស់អ៊ុយក្រែន បានឱ្យដឹងនៅថ្ងៃចន្ទថា អ៊ុយក្រែន និងសហរដ្ឋអាមេរិក ស្ថិតក្នុងដំណាក់កាលចុងក្រោយ នៃការចរចាលើកិច្ចព្រមព្រៀងរ៉ែកម្រ ជាថ្នូរនឹងការចរចាបញ្ចប់សង្គ្រាមរយៈពេលបីឆ្នាំរបស់រុស្ស៊ីនៅអ៊ុយក្រែន។

ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកស្រី Olha Stefanishyna បានបង្ហោះសារនៅលើបណ្តាញសង្គម X ថា ក្រុមការងារអ៊ុយក្រែន និងអាមេរិក កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ នៃការចរចាលើកិច្ចព្រមព្រៀងរ៉ែកម្រ។ ការចរចានេះមានលក្ខណៈស្ថាបនា ដោយមានព័ត៌មានលម្អិតសំខាន់ៗស្ទើរតែទាំងអស់បានបញ្ចប់។

ជាមួយគ្នានេះ លោកស្រីសង្ឃឹមថា មេដឹកនាំអាមេរិក និងអ៊ុយក្រែន នឹងចុះហត្ថលេខា ហើយគាំទ្រកិច្ចព្រមព្រៀងនេះនៅទីក្រុងវ៉ាស៊ីនតោនក្នុងពេលឆាប់ៗខាងមុខ ដែលវានឹងបង្ហាញពីការប្តេជ្ញាចិត្តរួម សម្រាប់រយៈពេលមួយទសវត្សរ៍ទៅមុខទៀត។

ទោះបីជាយល់ព្រមផ្តល់សិទ្ធិឱ្យអាមេរិកចូលទាញយកទ្រព្យសម្បត្តិរ៉ែនៅក្រោមដីរបស់អ៊ុយក្រែនក៏ដោយ ក៏លោកប្រធានាធិបតី ហ្សេលេនស្គី បានបញ្ជាក់យ៉ាងច្បាស់ថា កិច្ចព្រមព្រៀងណាមួយត្រូវតែភ្ជាប់មកជាមួយនូវការធានាសន្តិសុខជាក់ស្តែង៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner