មន្រ្តី គណៈកម្មាធិការអូឡាំពិកកម្ពុជា ទទួលបានចំណេះដឹង​សំ​ខាន់ៗ អំពីសិក្ខាសាលាស្ដីពីបញ្ញាសិប្បនិម្មិត នៅគុយវ៉ែត

(ភ្នំពេញ)៖ ឯកឧត្ដម ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សាគណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិកកម្ពុជា និងលោក យឺន ពន្លឺ អនុប្រធាននាយ​ក​ដ្ឋាន​ព័ត៌មាន គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានចូល​រួម​សិក្ខាសាលាស្ដីពីបញ្ញាសិប្បនិម្មិត (AI) ក្នុងវិស័យកីឡា ដែល​ត្រូវបានរៀបចំដោយក្រុមប្រឹក្សាអូឡាំពិកអាស៊ី ប្រព្រឹត្ត​ទៅនៅប្រទេសគុយវ៉ែត។

ឯកឧត្ដមទីប្រឹក្សាសង្កត់ធ្ងន់ថា សិក្ខាសាលានេះផ្ដោត​លើការ​វិវឌ្ឍ និងនិន្នាការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត​ក្នុងការប្រើប្រាស់​សម្រាប់វិស័យកីឡា មានទាំងការហ្វឹកហាត់ ការរៀបចំការ​ប្រ​កួត​កីឡាដែលពាក់ព័ន្ធនឹងការប្រកួត E-Sports និងបច្ចេក​វិទ្យាផ្សេងៗ ជំរុញដល់ការប្រកួត និងផ្សព្វផ្សាយចលនាកីឡា​តំបន់អាស៊ី ក៏ដូចជាអូឡាំពិកផងដែរ។

ឯកឧត្ដម ប៊ុយ សុភ័ណ្ឌ បន្តថា សម្រាប់ការរីកចម្រើន នៃបញ្ញា​សិប្បនិម្មិតឧស្សាហកម្ម១.០ដែលមហាជនធ្លាប់ប្រើប្រាស់ គឺជា​បច្ចេកវិទ្យាចុងក្រោយបង្អស់លើលោក ហើយបច្ចេក​វិទ្យា​នេះប្រើប្រាស់នូវប្រព័ន្ធបញ្ញាសិប្បនិម្មិត ដូចជា ChatGBT ជាដើម ដែលជាបច្ចេកវិទ្យាថ្មីបំផុតក្នុងការប្រើប្រាស់​សម្រាប់​វិស័យផ្សេងៗ ក៏ដូចជាចលនាអូឡាំពិក។ ការណ៍នេះ ទើប OCA រៀបចំសិក្ខាសាលានេះឡើង ដើម្បី​ជំរុញ​ការប្រើប្រាស់ ក្នុងវិស័យកីឡា សម្រាប់សិក្ខាសា​លា​​ដ៏សំខាន់នេះ ។

ឯកឧត្ដម ប៊ុយ សុភ័ណ្ឌ រំពឹងថា នឹងផ្ដល់អត្ថប្រយោជន៍ដល់​មន្ត្រី និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដើម្បី​យកទៅ​ចែករំលែកប្រើប្រាស់ក្នុងចលនាអូឡាំពិកនៅកម្ពុជា ដូច្នេះនឹង​មានការសិក្សាស្រាវជ្រាវបន្ថែមទៀត ជាពិសេសតាមឱ្យទាន់​សម័យកាលបច្ចេកវិទ្យា ក្នុងន័យអភិវឌ្ឍកីឡាក្នុងស្រុក​ឱ្យបាន​រីកចម្រើន ៕

ដោយ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner