លោក Trump ថា ពន្ធ ២៥% លើកាណាដា និងម៉ិកស៊ិក កំពុងឆ្ពោះទៅមុខតាមកាលកំណត់

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃចន្ទថា ការដាក់ពន្ធ ២៥% លើប្រទេសកាណាដា និងម៉ិកស៊ិកកំពុងដំណើរការទៅមុខតាមការគ្រោងទុក។

ថ្លែងបន្ទាប់ពីជួបជាមួយមេដឹកនាំបារាំង លោក Macron ដែលបានជំរុញឱ្យមានការប្រកួតប្រជែងពាណិជ្ជកម្មដោយយុត្តិធម៌ លោក Trump នៅតែអះអាងដដែលប្រាប់សន្និសីទសារព័ត៌មានថា ការដាក់ពន្ធកំពុងដំណើរការទៅមុខតាមកាលវិភាគ។

ការលើកឡើងបែបនេះរបស់លោក Trump កើតឡើងបន្ទាប់ពីប្រធានាធិបតីម៉ិកស៊ិកលោកស្រី Claudia Sheinbaum និយាយថា កិច្ចពិភាក្សាជាមួយអាមេរិក ដើម្បីជៀសវាងការយកពន្ធដ៏ច្រើននឹងបន្តនៅសប្តាហ៍នេះ។

ភ្លាមៗបន្ទាប់ពីចូលកាន់តំណែង លោក Trump បានប្រកាសដាក់ពន្ធរហូតដល់ ២៥% លើការនាំចូលទំនិញពីកាណាដា និងម៉ិកស៊ិក ដោយលើកឡើងពីបញ្ហាអន្តោប្រវេសន៍ខុសច្បាប់ និងលំហូរនៃសារធាតុ fentanyl។ ប៉ុនែ្តលោក Trump បានសម្រេចចិត្តផ្អាកនៅនាទីចុងក្រោយ ចំពោះការដាក់ពន្ធនេះរយៈពេលមួយខែ ខណៈដែលការចរចាកំពុងបន្ត។

ការផ្អាកនេះនឹងបញ្ចប់នៅថ្ងៃអង្គារសប្តាហ៍ក្រោយ ហើយគ្រប់ក្រសែភ្នែកទាំងអស់កំពុងសម្លឹងមើលថាតើប្រទេសជិតខាងនៅអាមេរិកខាងជើង អាចស្វែងរកកិច្ចព្រមព្រៀងដែរឬទេ? ដើម្បីបញ្ចៀសការដាក់ពន្ធដែលនឹងធ្វើឱ្យប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងវិស័យសំខាន់ៗ ដូចជាការផលិតរថយន្តជាដើម៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner